Join with Health.com.kh on Telegram

ធ្លាប់ដឹងទេថាយ៉ាអួរមិនត្រឹមតែជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់ជួយឱ្យស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែអាហារនេះក៏ល្អសម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើយ៉ាអួរប្រសើរ
យ៉ាងណាខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានយ៉ាអួរជាប្រចាំ ៖

១. បំបាត់អាការៈឈឺក្បាល

ការទទួលទានយ៉ាអួរក៏ជួយបំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័សផងដែរ។ នោះក៏ព្រោះតែក្នុងករណីខ្លះការឈឺក្បាលបណ្ដាលមកពីកង្វះជាតិកាល់ស្យូមក្នុងរាងកាយ ហើយយ៉ាអួរជាប្រភពដ៏ល្អបំផុតមួយនៃជាតិរ៉ែនេះ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានជ្រើសរើសទទួលទានយ៉ាអួរសុទ្ធគ្មានជាតិស្ករ ឬគ្រឿងផ្សំបន្ថែមរសជាតិ។

២. ល្អសម្រាប់សុខភាពលំពែង

ការទទួលទានយ៉ាអួរ គឺល្អណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ រួមទាំងលំពែង។ នោះក៏ព្រោះតែយ៉ាអួរមានផ្ទុកសម្បូរទៅដោយបាក់តេរីល្អៗដែលជួយសម្រួលដល់ការរំលាយអាហារនិងប្រយុទ្ធប្រឆាំងបាក់តេរីមិនល្អក្នុងពោះវៀន។ ការទទួលទានយ៉ាអួរជាប្រចាំជួយកាត់បន្ថយបន្ទុករំលាយអាហារនៃលំពែង។

៣. ទប់ស្កាត់បញ្ហាស្បែកស្ងួត

យ៉ាអួរជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់សុខភាពល្អដែលជួយផ្ដល់សំណើមដល់ស្បែកពីខាងក្នុង។ គ្រាន់តែប្រាកដថាអ្នកជ្រើសរើសយកយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករខ្ពស់។

៤. សុខភាពពោះវៀន

នោះក៏ព្រោះតែយ៉ាអួរជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលចាំបាច់សម្រាប់សុខភាពពោះវៀន។

៥. ជួយឱ្យស្រកទម្ងន់

អាហារមួយប្រភេទទៀតដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរនោះ គឺយ៉ាអួរ។ សារធាតុប្រូបាយអូទិកដែលមានផ្ទុកក្នុងយ៉ាអួរជួយរក្សាសុខភាពពោះវៀនសំខាន់ចំពោះសុខភាពរាងកាយទាំងមូល។ ការរក្សាបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរជួយទប់ស្កាត់អ្នកពីការទទួលទានច្រើនលើស៕