ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាខ្ទឹមសអាចបំបាត់អាការៈក្អកនិងជំងឺផ្ដាសាយបានយ៉ាងឆាប់រហ័សនៅពេលប្រើវាជាថ្នាំបែបទឹកស៊ីរ៉ូ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើស៊ីរ៉ូខ្ទឹមសមានគ្រឿងផ្សំអ្វីខ្លះ ហើយរបៀបធ្វើដូចម្ដេច? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការធ្វើស៊ីរ៉ូខ្ទឹមស ៖
១. គ្រឿងផ្សំ
ខ្ទឹមសស្រស់ៗចំនួន ៥ កំពឹស និងទឹកឃ្មុំសរីរាង្គ ឬធម្មជាតិកន្លះពែង។
២. របៀបធ្វើ
ជាដំបូងត្រូវបកសំបកខ្ទឹមស រួចហាន់ជាបន្ទះស្ដើងៗ ឬចិញ្ច្រាំឱ្យម៉ដ្ឋ។ ដាក់ខ្ទឹមចូលក្នុងក្រឡស្អាតមានគ្របបិតជិតមួយ។ បន្ទាប់មកចាក់ទឹកឃ្មុំចូលពីលើខ្ទឹមស និងគ្របឱ្យជិត។ រក្សាទុកនៅកន្លែងស្ងួត និងមានសីតុណ្ហភាពក្ដៅឧណ្ហៗសម្រាប់រយៈពេល ២ សប្តាហ៍សិន សឹមយកទៅទុកបន្តក្នុងទូរទឹកកក ហើយអ្នកទទួលទានម្ដង ១ ស្លាបព្រាដើម្បីបំបាត់អាការៈក្អកផ្ដាសាយ៕