បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយក្រៅពីកត្តាហ្សែន របៀបរបបក្នុងការរស់នៅ និងការធ្វើលំហាត់ប្រាណជាប្រចាំនោះរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរទប់ស្កាត់ជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសម្រន់មួយចំនួនដែលល្អចំពោះបេះដូង ៖
១. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនដែលប្រសើរចំពោះសុខភាពបេះដូង។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
២. សូកូឡាខ្មៅ
សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។
៣. ផ្លែប៉ោម
ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុតសម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុតពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។
៤. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
៥. បឺរសណ្ដែកដី
នោះក៏ព្រោះតែបឺរសណ្ដែកជាប្រភពនៃខ្លាញ់ monounsaturated fat ដែលល្អសម្រាប់សុខភាពបេះដូង៕