ស្រ្តីភាគច្រើនជ្រើសរើសការពន្យាកំណើតដោយការប្រើថ្នាំលេប ហើយភាគច្រើនវាក៏អាចគ្រប់គ្រងការពន្យាកំណើតល្អបំផុតដែរនៅទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិត គ្រូពេទ្យប៉ាន់ស្មានឃើញថា វាមានប្រសិទ្ធភាពរហូតដល់ ៩៩,៧ភាគរយឯណោះ។ យ៉ាងណាមិញ បើសិនជាអ្នកប្រើប្រាស់វាមិនមានការប្រុងប្រយ័ត្នទេ អ្នកនៅតែមានឱកាសមានផ្ទៃពោះទៀតដដែល។ មានកត្តាច្រើនណាស់ដែលរំខានដល់ប្រសិទ្ធភាពថ្នាំគ្រាប់ពន្យាកំណើតនេះ។
លេបថ្នាំមិនទៀងទាត់
ចន្លោះពេលលេបថ្នាំមួយគ្រាប់ៗមិនគួរណាយូរជាង ២៤ម៉ោងឡើយ។ ចូរចាំថា អ្នកគួរតែប្រើថ្នាំគ្រាប់ពន្យាកំណើតនៅពេលវេលាដដែលៗ។ ឧទាហរណ៍ បើសិនជាអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យាកំណើតនៅពេលពញរឹក ចូរញ៉ាំវានៅពេលព្រឹកជាប់រហូត។ មិនត្រូវច្រឡំមកញ៉ាំនៅពេលយប់ ឬពេលណាផ្សេងនោះឡើយ ព្រោះវានឹងកាត់បន្ថយឥទ្ធិពលរបស់ប្រសិទ្ធភាពថ្នាំ។
ខានលេបថ្នាំចាប់ពីពីរគ្រាប់ឡើងទៅ
ដំបូងឡើង រយៈពេលពីរបីថ្ងៃដែលអ្នកបានចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យាកំណើត ការអាកខានលេបមួយថ្ងៃក៏អាចបណ្តាលឲ្យមានផ្ទៃពោះបានដែរ។ នេះដោយសារតែ រយៈពេលមួយសប្តាហ៍ដំបូងនៃការប្រើថ្នាំពន្យាកំណើតមានសារៈសំខាន់ណាស់ក្នុងការបង្កាមិនឲ្យកើតជាមេជីវិតញី។ យ៉ាងណាមិញ បើសិនជាអ្នកខានញ៉ាំថ្នាំមួយថ្ងៃហើយ ចូរប្រើនៅថ្ងៃបន្ទាប់ពីរគ្រាប់តែម្តងទៅ។ ម៉្យាងវិញទៀត បើសិនជាអ្នកភ្លេចលេបថ្នាំចាប់ពីពីរថ្ងៃឡើងទៅហើយ អ្នកគួរតែរួមភេទដោយប្រើវិធីការពារមួយផ្សេងទៀត។ ស្ថិតក្នុងករណីនេះដែរ អ្នកក៏អាចប្រើថ្នាំពន្យាកំណើតបន្ទាន់ផងដែរបើសិនជាគ្មានវិធីណាមួយដែលប្រើប្រាស់បានក្នុងរួមភេទ។
កំពុងតែរាករូសឬក្អួត
បើសិនជាអ្នករាករយៈពេលច្រើនជាង ២៤ម៉ោង ឬក្អួតពីរបីម៉ោងក្រោយពីញ៉ាំថ្នាំពន្យាកំណើតរួច មានន័យថាឱកាសរបស់ថ្នាំដែលមិនត្រូវបានបឺតស្រូបចូលក្នុងខ្លួនគឺខ្ពស់ ដូច្នេះវាក៏អាចបណ្តាលឲ្យមានផ្ទៃពោះដែរ។ ចូរចៀសវាងការរួមភេទមិនប្រើស្រោមអនាម័យ ជាពិសេសបើសិនជាអ្នកក្អួតពីរបីដងហើយក្នុងមួយថ្ងៃ។
រួមភេទមិនបានការពារក្រោយពីទើបតែចាប់ផ្តើមប្រើថ្នាំពន្យាកំណើត
ធម្មតា ថ្នាំពន្យាកំណើតត្រូវចាប់ផ្តើមញ៉ាំនៅថ្ងៃទីពីរ ឬទី ៥នៃការមករដូវ។ បើសិនជាអ្នកចាប់ផ្តើមប្រើថ្នាំពន្យាកំណើតនៅពាក់កណ្តាលវដ្តរដូវ អ្នកត្រូវតែរួមភេទដោយមានការការពារយ៉ាងហោចណាស់ ៧ថ្ងៃដែរ។ ចូរប្រាកដថា ដៃគូរអ្នកប្រើប្រាស់ស្រោមអនាម័យដែរ។
ថ្នាំពន្យាកំណើតទុកដាក់នៅកន្លែងមានសីតុណ្ហភាពខ្ពស់
ថ្នាំពន្យាកំណើតមិនគួរណាដាក់នៅកន្លែងមានសីតុណ្ហភាពខ្ពស់ទេ ព្រោះវាអាចកាត់បន្ថយប្រសិទ្ធភាពថ្នាំបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចៀសវាងទុកថ្នាំក្នុងឡាន ឬជិតបង្អួច ជាពិសេសនៅរដូវក្តៅដែលសីតុណ្ហភាពឡើងខ្ពស់ជាង ៤០អង្សា។ ម៉្យាងវិញទៀត ចៀសវាងការទិញថ្នាំពន្យាកំណើតទុករយៈពេល ៦ខែ ព្រោះវានឹងធ្វើឲ្យគុណភាពរបស់វាខូចបាន៕