ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ មិនថាលាភផ្នែកណាទេ អ្នកសុទ្ធតែអាចទទួលបានទាំងអស់ ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។
ឆ្នាំឆ្លូវ
ថ្ងៃនេះ ចំពោះបុរសដែលកើតក្នុងឆ្នាំនេះ គួរតែប្រយ័ត្នចំពោះប្រាក់អ្នក ព្រោះអាចចេញក្រៅគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំខាល
ថ្ងៃនេះ ទ្រព្យអ្នកនឹងអាចចេញក្រៅគ្រប់ពេល ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យខ្ពស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកមិនគួរជឿអ្នកដទៃពេកទេ ព្រោះអាចចាញ់បោកអ្នកដទៃបាន។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង
ថ្ងៃនេះ អ្នកមិនគួរទៅកន្លែងដែលមានមនុស្សច្រើនឡើយ ព្រោះទ្រព្យអាចបាត់នៅកន្លែងនោះ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ បើអ្នកចេះសន្សំប្រាក់ នោះនឹងមានអ្នកជួយនាំទ្រព្យមកឲ្យអ្នកទៀត។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមី
ថ្ងៃនេះ លាភអ្នកមានសភាពធម្មតា ដោយមិនមានច្រើនចូលមកឡើយ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ ផែនការអ្នកអាចនឹងមិនបានសម្រេចឡើយ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៦។
ឆ្នាំវក
ថ្ងៃនេះ មុននឹងអ្នកចំណាយទៅលើអ្វីមួយ អ្នកគួរតែគិតឲ្យបានច្បាស់ ទើបទ្រព្យអ្នកមិនហូរចេញក្រៅច្រើន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំរកា
ថ្ងៃនេះ បើអ្នកមានគំនិតចង់ទិញឡាន និងផ្ទះ អ្នកគួរតែគិតឲ្យបានច្បាស់ ទើបដំណើរការ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ២។
ឆ្នាំច
ថ្ងៃនេះ អ្នកនឹងអាចចំណេញបានប្រាក់ចូលមក ដូចនេះ អ្នកគួរតែនិយាយជាមួយអ្នកដែលមានមុខរបរឲ្យបានច្រើន ដើម្បីឲ្យគេជួយចង្អុរផ្លូវ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំកុរ
ថ្ងៃនេះ នឹងគ្មានទ្រព្យអ្វីអាចចូលឃ្លាំងអ្នកបានឡើយ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣៕