មុនក្បាលខ្មៅអាចនឹងមានការរំខានច្រើន ព្រមទាំងកើតមានជាញឹកញាប់នៅពេលរន្ធញើសអ្នកស្ទះដោយសារជាតិខ្លាញ់ច្រើនពេក ឬកោសិកាស្បែកងាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មុនក្បាលខ្មៅកើតឡើងដោយសាររន្ធញើសដែលកំពុងតែស្ទះដោយសារខ្លាញ់ ឬកោសិកាងាប់ៗនោះទៅធ្វើអុកស៊ីតកម្មជាមួយនឹងអុកស៊ីសែនក្នុងខ្យល់ ដូច្នេះទើបប្រែពណ៌ទៅជាខ្មៅដូច្នេះ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីងាយៗមួយដែលអាចបំបាត់អាការៈមុនក្បាលខ្មៅបាន។
គ្រឿងផ្សំ
- ទឹកកកបួនជ្រុង ២ ទៅ៣ដុំ
- ថ្នាំដុសធ្មេញ មានជាតិជីអង្កាម ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
របៀបធ្វើ
- លាយថ្នាំដុសធ្មេញ និងអំបិលទាំងអស់ចូលគ្នារហូតក្លាយជាល្បាយស្មើសាច់មួយ
- យកវាទៅលាបលើកន្លែងណាដែលមានមុនក្បាលខ្មៅ
- ម៉ាស្សាកន្លែងនោះជារង្វង់ដោយប្រើទឹក
- នៅពេលកន្លែងនោះស្អាតហើយ អ្នកអាចយកដុំទឹកកកបួនជ្រុងទៅត្រដុសបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះអំបិលវិញ វាត្រូវបានគេស្គាល់ថាមានធាតុផ្សំសម្រាប់សម្លាប់បាក់តេរីយ៉ាងអស្ចារ្យ ដែលអាចជួយជម្រុះកោសិការស្បែកងាប់ៗបានដោយមិនបាច់លាយជាមួយអ្វីទាំងអស់៕