ការរស់នៅឆ្ងាយពីចំណីអាហារពិតជារឿងមិនត្រឹមត្រូវឡើយ ព្រោះថាយើងត្រូវការអាហារដើម្បីជីវិតរស់នៅ ប៉ុន្តែតើគួរធ្វើដូចម្តេចទើបការញ៉ាំអាហាររបស់យើងអាចជួយដល់ការសម្រកទម្ងន់បានទៅ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះលើកក្រោយ បើសិនជាអ្នកសម្រេចចិត្តដើរផ្សាទិញអាហារ អ្នកគួរតែទិញអាហារដូចខាងក្រោមនេះមកទទួលទានបើសិនជាចង់សម្រកទម្ងន់តាមរយៈការញ៉ាំអាហារ។
ផ្លែប៉ោម
រាល់ការខាំញ៉ាំផ្លែប៉ោមមួយម៉ាត់ៗ វានឹងជួយធ្វើឲឱ្យអ្នកឆាប់ឆ្អែតព្រោះតែផ្លែឈើមួយនេះសម្បូរជាតិទឹក និងជាតិសរសៃ។ ផ្លែឈើទាំងនេះអាចរកទិញបានគ្រប់កន្លែង ហើយក៏មានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលជួយបង្ការការរលាក និងពេលខ្លះសម្រកទម្ងន់បានទៀតផង។
ផ្លែសារី
វាមិនខុសគ្នានឹងផ្លែប៉ោមទេ គឺធ្វើឲ្យយើងញ៉ាំទៅឆាប់ឆ្អែត។ ផ្លែសារីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលជួយប្រឆាំងនឹងរ៉ាឌីកាលសេរី និងការពារកោសិកាមានសុខភាពល្អពីការខូចខាត។
ដំឡូងបារាំង
មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍លើដំឡូងបារាំងឡើយ វាអាចដោយសារតែអាហារមួយនេះមានជាតិកាបូអ៊ីដ្រាតទាបក៏ថាបានដែរ។ ប៉ុន្តែដំឡូងបារាំងផ្ទុកទៅដោយសារធាតុអាមីដុងដែលមិនអាចរំលាយបាន ដូច្នេះវាពិតជាធ្វើឲ្យអ្នកសប្បាយចិត្តជាមិនខានដោយសារតែញ៉ាំទៅឆ្អែតបានយូរ។
ផ្លែអាលម៉ុន
បើសិនជាអ្នកកំពុងតែស្វែងរកអាហារសម្រនដ៏ល្អបំផុត គួរតែញ៉ាំផ្លែអាលម៉ុនទៅ ព្រោះវាអាចជួយសម្រកទម្ងន់បាន។ គុណប្រយោជន៍បន្ថែមនោះ គឺអ្នកអាចទទួលបានស្បែកដ៏ស្រស់ស្អាតពីការញ៉ាំផ្លែអាលម៉ុន ព្រោះតែវាមានវីតាមីន E ។
ក្រូចឆ្មា
ភេសជ្ជៈច្រោះជាតិពុល និងសម្រកទម្ងន់ជាច្រើនសុទ្ធតែមានទឹកក្រូចឆ្មា។ ហើយអ្វីដែលមិនគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រូចឆ្មាក៏មានអង់ទីអុកស៊ីដង់ដែរ។ វាធ្វើឲ្យរាងកាយទៅជាអាលកាឡាំងដែលអាចជួយដល់ការសម្រកទម្ងន់បានកាន់តែងាយស្រួល។
គីមឈី
ក្រៅពីផ្ទុកជាតិសរសៃច្រើន អាហារកូរ៉េមួយនេះក៏ជួយឲ្យពោះវៀនមានសុខភាពល្អផងដែរ។ ដូច្នេះកាលណាពោះវៀនមានសុខភាពល្អ វាក៏ល្អសម្រាប់ការថែរក្សាទម្ងន់ដែរ។
ស៊ុត
ស៊ុតផ្ទុកទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយបង្កើនល្បឿននៃការរំលាយអាហារបានពីរបៀប។ ដំបូងឡើយ ប្រូតេអ៊ីនទាមទារកាឡូរីច្រើនដើម្បីរំលាយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទីពីរ ប្រូតេអ៊ីនទៅតោងសាច់ដុំដែលអាចរំលាយកាឡូរីគ្រប់ពេល៕