បើសិនជាអ្នក កំពុងតែស្វែងរកចម្លើយរបស់វា យើងខ្ញុំសូមនិយាយថា “ត្រូវការ” ប៉ុន្តែ តើពួកគេត្រូវការហាត់ប្រាណ ឲ្យដូចមនុស្សធំដែរទេ ដូចជា រត់កីឡាកំណត់ពេល ហាត់ប្រាណលើកទម្ងន់? ចម្លើយ គឺអត់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរចាំថា ទម្លាប់ហាត់ប្រាណសម្រាប់ក្មេងៗ គឺខុសគ្នានឹងមនុស្សធំ ហើយក៏អាស្រ័យទៅតាមអាយុពួកគេដែរ។ ប៉ុន្តែ ក្មេងៗ គួរតែត្រូវបានលើកទឹកចិត្ត ឲ្យហាត់ប្រាណរាល់ថ្ងៃ ដើម្បីក្លាយជាទម្លាប់ដ៏ល្អ នៅថ្ងៃអនាគត។
ហេតុផលមួយ ដែលយើងត្រូវសង្កត់ធ្ងន់ ទៅលើទម្លាប់ហាត់ប្រាណរបស់ក្មេងនោះ គឺដោយសារតែក្មេងៗភាគច្រើន រវល់តែនៅពីមុខកញ្ចក់កុំព្យូទ័រ និងមិនសូវដើរលេងទៅខាងក្រៅផ្ទះ។ នេះក៏ជាហេតុផលមួយ នាំឲ្យក្មេងធាត់ជ្រុល និងឆាប់កើតជំងឺទឹកនោមផ្អែមផងដែរ។
ក្មេងអាយុតិចជាង១២ឆ្នាំ
សម្រាប់ក្មេងវ័យប៉ុននេះ គួរតែផ្តោតសំខាន់ទៅលើ ជំនាញនៃការធ្វើចលនាខាងក្រៅៗរបស់ពួកគេ ការគ្រប់គ្រងរាងកាយ និងជំនាញធ្វើចលនាសំខាន់ៗ។ ដូច្នេះ ចូរលើកទឹកចិត្តឲ្យពួកគេរត់ដោយសេរី ធ្វើចលនាដៃដោយសេរី លំហាត់ប្រាណបែបអ៊ែរ៉ូប៊ិក និងហ្គេមធម្មតាៗ ដូចជា ការត់ ការចាប់បាល់ជាដើម។ លំហាត់ប្រាណទាំងនេះ អាចជួយពង្រឹងដល់របត់ឈាមរត់របស់ក្មេង ពង្រឹងដល់ឆ្អឹងកាន់តែរឹងមាំ ពង្រឹងដល់ទំហំសាច់ដុំ និងកាត់បន្ថយកាឡូរីខ្លះ។
ក្មេងអាយុច្រើនជាង១២ឆ្នាំ
ក្មេងវ័យនេះវិញ គួរតែផ្តោតសំខាន់ទៅលើ ការពង្រឹងជំនាញរាងកាយ កម្លាំង ថាមពល ភាពបត់បែន ភាពរស់រវើក និងតុល្យភាព។ ក្មេងនៅអាយុបែបនេះ គួរតែលើកទឹកចិត្តឲ្យជ្រើសរើសកីឡា ដូចជា ការជិះកង់ ហែលទឹក វាយតេនីស ជាដើម។
រឿងដែលត្រូវចងចាំ
- មិនត្រូវបង្ខំ ឲ្យកូនលេងកីឡាណា ដែលគេមិនចង់លេងឡើយ
- កូនតូចៗ មិនគួរណាឲ្យលើករបស់ធ្ងន់ៗឡើយ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាកដថា កូនអ្នកចំណាយពេល យ៉ាងហោចណាស់មួយម៉ោង លេងកីឡានៅក្រៅផ្ទះរាល់ថ្ងៃ៕