ទឹកដោះម្តាយគឺជាទឹកដោះដែលមានអត្ថប្រយោជន៍ណាស់ចំពោះទារកគ្រប់រូប ប៉ុន្តែប្រសិនជាអ្នកធ្វើខុសតែបន្តិច នោះវានឹងអាចធ្វើឲ្យមានជាតិពុលនៅក្នុងនោះ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនអ្នកបាន។ ដូចនេះពេលដែលអ្នកស្ថិតក្នុងអំឡុងពេលបំបៅទឹកដោះកូន តើអ្នកមិនគួរធ្វើអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកមិនត្រូវមានចិត្តមួលម៉ៅ ឆេវឆាវ និងខឹងច្រលោតនោះទេ ព្រោះវាអាចធ្វើឲ្យទឹកដោះអ្នកមានជាតិពុល ដោយសារតែពេលដែលអ្នកខឹងម្តងៗ ជាតិពុលទាំងឡាយនឹងអាចបញ្ចេញមកទាំងអស់ ជាហេតុដែលអាចធ្វើឲ្យទឹកដោះនោះមានជាតិពុលយ៉ាងងាយ នោះក្រោយពេលដែលកូនបៅរួច វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេយ៉ាងងាយ។ ដូចនេះពេលដែលអ្នកទើបតែខឹងរួច អ្នកមិនត្រូវឲ្យកូនបៅទេ អ្នកគួរតែច្របាច់ទឹកដោះនោះចេញមិនត្រូវឲ្យកូនបៅឡើយ ហើយត្រូវតែចាំដល់ថ្ងៃស្អែកទើបអាចបន្តបំបៅកូនបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)