ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យឆ្លងផុតពីការលំបាកក្នុងដំណាក់កាលមានផ្ទៃពោះខែដំបូង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងខែដំបូងនៃការមានផ្ទៃពោះ មានអ្នកម្តាយខ្លះពិបាកក្នុងខ្លួនណាស់ ដោយអាចតែងចង់ក្អួត វិលមុខ ងងុយគេង ញ៉ាំមិនចូល ឬកើតអាការៈជាច្រើនទៀត។ នៅពេលដែលអ្នកជួបនឹងអាការៈទាំងនេះ អ្នកគួរតរៀនសម្របខ្លួន ហើយញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល។ មានន័យថា នៅពេលដែលអ្នកចង់ញ៉ាំ អ្នកអាចញ៉ាំបាន ហើយពេលដែលអ្នកមិនចង់ពិសារ អ្នកមិនគួរបង្ខំខ្លួនអ្នកឡើយ ព្រោះអាចធ្វើឲ្យអ្នកក្អួតបាន។ ជាពិសេស អ្នកគួរតែពិសារអាហារដែលងាយស្រួលរំលាយ ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយអ្នក ដើម្បីអាចចិញ្ចឹមកូនក្នុងផ្ទៃបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)