ការគេងមិនលក់មានន័យថា អ្នកច្រើនតែមានអារម្មណ៍ភ្ញាក់ពីគេង មិនមានភាពស្រស់ស្រាយក្នុងការបំពេញការងារនៅពេលថ្ងៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការគេងមិនលក់បែបនេះមិនគ្រាន់តែធ្វើឲ្យអស់កម្លាំងទេ និងមិនមានអារម្មណ៍ល្អទេ តែក៏ប៉ះពាល់ដល់សុខភាព និងគុណភាពរស់នៅក្នុងជីវិតផងដែរ។ សម្រាប់មនុស្សពេញវ័យភាគច្រើនគឺត្រូវការគេងពី ៥ ទៅ៨ម៉ោងក្នុងមួយយប់។
សម្រាប់មនុស្សពេញវ័យដែលធ្លាប់មានអាការៈគេងមិនលក់ដោយសារហេតុផលមួយចំនួននោះ តែក៏មានមនុស្សខ្លះមានអាការៈគេងមិនលក់ជាលក្ខណៈរ៉ាំរ៉ៃតែម្តងក៏មានដែរ។ ការគេងមិនលក់ប្រហែលជាបញ្ហាដំបូង ឬអាចបណ្តាលមកពីមូលហេតុផ្សេងៗទៀតដូចជា មានជំងឺជាប់ខ្លួន ឬការប្រើថ្នាំ។
ការគេងគឺជារឿងសំខាន់ណាស់ចំពោះសុខភាពដូចគ្នានឹងការញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណទៀងទាត់ដែរ។ មិនខ្វល់ថាអ្នកគេងមិនលក់ដោយសារអ្វីទេ តែវាពិតជាប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកទាំងអស់។
ចំពោះផលវិបាកនៃការគេងមិនលក់មានដូចជា៖
- មិនអាចធ្វើការងារបានយ៉ាងល្អ ឬរៀនសូត្របានល្អឡើយ
- មានប្រតិកម្មយឺតខណៈពេលកំពុងតែបើកបរ និងប្រឈមខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍
- មានបញ្ហាចិត្តសាស្រ្តដូចជា ការបាក់ទឹកចិត្ត ឬថប់អារម្មណ៍ខុសធម្មតា
- ធាត់លើសទម្ងន់ធម្មតា ឬធាត់ជ្រុល
- ឆេវឆាវ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រឈមខ្លាំងនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម
- ប្រើថ្នាំញៀន៕