ជំងឺលើសសម្ពាធឈាមពេលខ្លះគេអាចហៅម៉្យាងទៀតថា “ឃាតករឈាមត្រជាក់” ព្រោះវាអាចសម្លាប់មនុស្សបានយ៉ាងស្ងៀមស្ងាត់ ហើយក៏អាចកើតឡើងលើមនុស្សគ្រប់គ្នាដោយមិនដឹងខ្លួនផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយបង្ការជំងឺលើសសម្ពាធឈាម មជ្ឈមណ្ឌលបង្ការ និងព្យាបាលជំងឺសហរដ្ឋអាមេរិក (CDC) បានផ្តល់ដំបូន្មានដូចតទៅ៖
- តាមដានសម្ពាធឈាមអ្នករាល់ថ្ងៃ
- តាមដាន និងគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ព្រោះវាជាកត្តាប្រឈមមុខមួយដែលនាំឲ្យលើសសម្ពាធឈាមដែរ
- ប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម សម្ពាធឈាម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតទៅតាមវេជ្ជបញ្ជាត្រឹមត្រូវ
- ពិភាក្សាជាមួយគ្រូពេទ្យរាល់បញ្ហាសុខភាពនានាដែលនាំឲ្យសម្ពាធឈាមឡើងខ្ពស់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)