បើសិនជាអ្នកមានដាំដើមផ្ការំយោលមួយដើមនៅផ្ទះនោះ មានន័យថាអ្នកមានសំណាងហើយ។ តាមពិតរុក្ខជាតិមួយនេះមិនមានផ្តល់សំណាងល្អអ្វីដល់អ្នកទេ តែវាគ្រាន់តែផ្តល់នូវសមត្ថភាពព្យាបាលជំងឺប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើវាមានប្រយោជន៍អ្វីខ្លះទៅដល់សុខភាពមនុស្សយើង។ 

ពង្រឹងដល់ជីវិតផ្លូវភេទ

ពិតណាស់ អ្នកមិនបានដឹងឡើយអំពីរឿងនេះ។ រុក្ខជាតិមួយនេះដើរតួនាទីជាថ្នាំរំញោចផ្លូវភេទសម្រាប់បុរសបាន ព្រោះវាគឺជារុក្ខជាតិដែលមានសមត្ថភាពដូចអ័រម៉ូនភេទបុរសដែរ។ ចំពោះទឹកដែលចម្រាញចេញពីស្លឹករបស់វានឹងជួយសំយោគប្រូតេអ៊ីន និងពង្រឹងដល់ជីវិតផ្លូវភេទរបស់មនុស្សប្រុសបាន។ 

បញ្ចុះកូឡេស្តេរ៉ុល

ការសិក្សាបានបង្ហាញថា ការទទួលទានសារធាតុចម្រាញចេញពីស្លឹកផ្ការំយោល ១ក្រាមជារៀងរាល់ថ្ងៃអាចជួយគ្រប់គ្រងទម្ងន់ និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ 

ព្យាបាលបញ្ហារលាកពោះវៀន

សារធាតុ Polyphenols និង Flavonoids ដែលមានក្នុងស្លឹកផ្ការំយោលនេះត្រូវបានគេបង្ហាញថាអាចជួយដោះស្រាយបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ និងជំងឺរលាកពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។ 

ជួយឲ្យរបួសឆាប់ជា

ការសិក្សាទៅលើសត្វមួយចំនួនបានបង្ហាញថា នៅពេលយកសារធាតុចម្រាញចេញពីស្លឹកផ្ការំយោលទៅលាបលើរបួសលើស្បែក វាបែរជាជួយឲ្យរបួសនោះឆាប់ជាទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

គ្រប់គ្រងជំងឺលើសសម្ពាធឈាម

មានការសិក្សាច្រើនណាស់ដែលបញ្ជាក់ថា សារធាតុចម្រាញចេញពីស្លឹកផ្ការំយោលក៏ជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ បង្កើនកូឡេស្តេរ៉ុលល្អ និងបញ្ចុះសម្ពាធឈាមដើម្បីពង្ការជំងឺបេះដូងបានដែរ៕