តើអ្នកកំពុងតែកើតមុននៅចង្កា និងតំបន់អក្សរ T មែនទេ? វាជារឿងធម្មតាទេ។ តំបន់ទាំងនេះងាយនឹងកើតមុនជាងកន្លែងផ្សេងៗទៀតនៃមុខណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកខ្លះជឿថា មនុស្សដែលមានស្បែកមុខប្រេងច្រើនគឺប្រឈមខ្លាំងនឹងការកើតមុន។ តាមពិតមិនអញ្ជឹងឡើយ តែស្បែកដែលស្ងួតទៅវិញទេដែលងាយនឹងកើតមុន។
ខាងក្រោមនេះគឺជាហេតុផលដែលបញ្ជាក់ថាហេតុអ្វីបានជាចង្ការ និងតំបន់អក្សរ T លើមុខងាយនឹងកើតមុនម្លេះ៖
- ការស្ទះរន្ធញើសនៅតំបន់ទាំងនេះនាពេលយុវវ័យដើរតួនាទីដ៏សំខាន់មួយក្នុងការកើតជាជំងឺមុនតែម្តង។ ស្រ្តេស ការមានផ្ទៃពោះ មករដូវ ចាប់ផ្តើម ឬឈប់ប្រើថ្នាំពន្យាកំណើតក៏ជាហេតុផលរបស់វាដែរ។
- ការស្ទះរន្ធញើសបណ្តាលមកពីការជាប់ប្រេងញើសរបស់យើងតែម្តង។ ដូច្នេះវានឹងធ្វើឲ្យក្រពេញបញ្ចេញជាតិប្រេងធ្វើការកាន់តែខ្លះ និងបង្កការស្ទះថែមទៀត ព្រមទាំងចេញជាមុនតែម្តង។
- បាក់តេរីបង្កជំងឺមុនក៏ចូលរួមក្នុងរឿងនេះដែរ គឺវាផលិតជាសារធាតុគីមីជាច្រើនដែលអាចផ្លាស់ប្តូរសមាសធាតុរបស់ជាតិប្រេងលើស្បែក ដែលនាំឲ្យងាយរកការរលាក។
- ការកើតមុននៅចង្កាអាចដោយសារតែបម្រែបម្រួលអ័រម៉ូន។ ក្រពេញបញ្ចេញជាតិប្រេងដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ័រម៉ូននោះគឺងាយនឹងរងសម្ពាធណាស់បើសិនជាមានអ័រម៉ូនភេទចេញច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឡើងក្រហម ហើម ក្តៅ និងមិនស្រួលអាចនឹងកើតឡើងដោយសារការរលាកស្បែកតែម្តង។ ការរលាកកើតឡើងដោយសារប្រព័ន្ធភាពស៊ាំរបស់យើងកំពុងតែវាយប្រហាសារធាតុដែលមិនមែននៅក្នុងខ្លួនយើង៕