មនុស្សយើងកុំផ្តោតសំខាន់តែក្នុងរឿងបញ្ចុះកូឡេស្តេរ៉ុលតែមួយមុខអី យកល្អគួរតែគិតអំពីការប្រែប្រួលរវាងមធ្យមភាពនៃបរិមាណកូឡេស្តេរ៉ុលល្អ (HDL) និង កូឡេស្តេរ៉ុលអាក្រក់ (LDL) ផង។ 

ជាទូទៅគេនិយាយថា កាលណាកូឡេស្តេរ៉ុលល្អខ្ពស់ វានឹងធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ចុះទាបហើយ។ តែបើសិនជាកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់វិញ អ្នកប្រហែលជាប្រឈមខ្លាំងនឹងជំងឺបេះដូងសរសៃឈាមជាមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាណាមិញ មនុស្សមួយចំនួនដែលមានកម្រិតកូឡេស្តេរ៉ុលល្អក្នុងខ្លួនច្រើនស្រាប់នោះ អ្នកគួរតែអរគុណដល់ឪពុកម្តាយអ្នកទៅ។ 

ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លីៗ និងមានប្រសិទ្ធភាពបំផុតដើម្បីបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម៖

មានភាពសកម្មខាងរាងកាយ

រាល់ការធ្វើលំហាត់ប្រាណទាំងអស់សុទ្ធតែអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អបានទាំងអស់។ មិនខ្វល់ថា វាជាការថែរសួន ជូតសម្អាតផ្ទះ វាយសី ជិះកង់ ឬរាំទេ សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ្នកជំនាញនិយាយថា អ្នកគួរតែហាត់ប្រាណបែបអ៊ែរ៉ូប៊ិកបន្ថែមផង។ 

ឈប់ជក់បារី

មនុស្សគ្រប់គ្នាដែលមានទម្លាប់ជក់បារី ពិតជាទម្លាប់អាក្រក់មួយសម្រាប់សុខភាព។ មានហេតុផលច្រើនណាស់ដែលគេចាត់ទុកវាជាទម្លាប់អាក្រក់ នោះគឺធ្វើឲ្យសរសៃឈាមអាក់ទែស្ទះ។ ប៉ុន្តែកាលណាអ្នកជប់ជក់បារីហើយនោះ អ្នកនឹងអាចបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាមកាន់តែច្រើនទៅវិញ។ 

បន្ថយការញ៉ាំផ្អែម

ការសិក្សាបញ្ជាក់ថា អ្នកដែលញ៉ាំអាហារផ្អែមច្រើននឹងមានចំនួនកូឡេស្តេរ៉ុលល្អៗតិចទៅវិញ។ ដូច្នេះយកល្អគួរតែកាត់បន្ថយការញ៉ាំផ្អែមបើសិនជាអ្នកចង់បញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងមិនចង់មានជំងឺបេះដូង។ 

ញ៉ាំអាហារពណ៌ស្វាយ

បន្លែ និងផ្លែឈើដែលមានពណ៌ស្វាយពោរពេញទៅដោយសារធាតុ Anthocyanins ដែលជាថ្នាំបំពាក់ពណ៌របស់ធម្មជាតិ តែវាគឺជាជីវជាតិដ៏អស្ចារ្យមួយដែលអាចបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ អាហារមានពណ៌ស្វាយមានដូចជា ទំពាំងបាយជូ ស្ពៃក្តោបពណ៌ស្វាយ ឬត្រប់វែង។ 

ត្រីសម្បូរខ្លាញ់

ដើម្បីទទួលបានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលល្អក្នុងខ្លួនច្រើនយ៉ាងមានប្រសិទ្ធភាព ទាល់តែញ៉ាំត្រីដែលសម្បូរជាតិខ្លាញ់។ ត្រីទាំងនោះមានដូចជា ត្រីធូណា សាលម៉ុង ឬសាឌីនជាដើម។

ញ៉ាំស្រាក្រហម

មធ្យោបាយដ៏មានប្រសិទ្ធភាពមួយផ្សេងទៀតក្នុងការបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងខ្លួនគឺការញ៉ាំស្រាក្រហម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភេសជ្ជៈមួយនេះផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដែលអាចបង្ការជំងឺបេះដូងបាន។ ចំពោះបុរសគួរតែអាចញ៉ាំរហូតដល់ ២កែវក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ចំណែកស្រ្តីត្រឹមតែមួយកែវបានហើយ៕