នៅពេលដែលអ្នកមានផ្ទៃពោះ៧ខែ នោះកូនក្នុងផ្ទៃគឺមានលក្ខណៈធំហើយ ដូចនេះវាធ្វើឲ្យអ្នកម្តាយមានសម្ពាធជាខ្លាំង ជាពិសេសផ្នែកខាងក្រោម គឺពីចង្កេះដល់ជើង វាអាចធ្វើឲ្យអ្នកម្តាយមានអាការៈចុកបាន។ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចធ្វើឲ្យអាការៈទាំងនេះធូរស្រាលបាន? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែចេះស្វែងរករបៀបក្នុងការគេងឲ្យបានត្រឹមត្រូវ ទើបវាអាចជួយអ្នកមិនសូវមានអាការៈចុកចង្កេះ ឬជើង។
- នៅពេលដែលអ្នកគេង អ្នកអាចគេងបែរទៅខាងឆ្វេង រួចនៅចន្លោះជើងអ្នកអាចកៀបខ្នើយមួយនៅចំកណ្តាលជង្គង់ទាំងសងខាងរបស់អ្នកបាន នោះវាក៏អាចជួយអ្នកបានខ្លះដែរពីអាការៈឈឺចុកចាប់ផ្នែកខាងក្រោមនៃរាងកាយអ្នក។
- នៅពេលព្រឹក និងថ្ងៃត្រង់ អ្នកមិនត្រូវប្រើតែកាយវិកាដូចគ្នាក្នុងការអង្គុយ និងឈរនោះទេ ហើយក៏មិនត្រូវឈរ ឬអង្គុយលើសពីកន្លះម៉ោងដែរ ព្រោះវាអាចធ្វើឲ្យអ្នកចុកចង្កេះ និងជើងបាន។
- ចំនុចដែលសំខាន់ជាងគេគឺ អ្នកមិនត្រូវលើករបស់ធ្ងន់ឡើយ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យចង្កេះអ្នកឈឺនោះទេ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀតផង។
- អ្នកក៏អាចហែលទឹកបានដូចគ្នា ព្រោះការហែលទឹកនេះអាចធ្វើឲ្យអ្នកមិនមានអាការៈឈឺចង្កេះ និងជើងបាន នោះអាការៈឈឺចុកចាប់ទាំងនេះនឹងបាត់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)