ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបពិសារថ្នាំធ្វើឲ្យអ្នកអាចកើតមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរឈប់ញ៉ាំថ្នាំ ពេលដែលអ្នកមានអារម្មណ៍រាងធូលនោះទេ ព្រោះជំងឺអ្នកនៅមិនទាន់ជាដាច់ទេ គ្រាន់តែមានថ្នាំចូល ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាជាតែប៉ុណ្ណោះ។ នៅពេលដែលអ្នកឈប់ញ៉ាំថ្នាំបែបនេះ នោះនឹងអាចកើតជាជំងឺរុំារ៉ៃ ដោយធ្វើឲ្យអ្នកត្រូវតែញ៉ាំថ្នាំច្រើនជាងមុន និងយូរជាមុនក៏មានដែរ។ ដូចនេះ អ្នកគួរតែញ៉ាំដល់ជាដាច់ ទើបសុខភាពមិនជួបគ្រោះថ្នាក់។
- អ្នកមិនគួរយកភេសជ្ជៈផ្សេងក្រៅពីទឹកមកញ៉ាំថ្នាំឡើយ ព្រោះអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន មិនងាយជាសះស្បើយនោះឡើយ។
- អ្នកមិនគួរញ៉ាំថ្នាំតាមនរណាឡើយ ដោយមិនគួរឃើញគេពិសារថ្នាំមួយមុខនេះជា ហើយញ៉ាំដែរនោះទេ ព្រោះទង្វើនេះ អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល ទើបសុខភាពរបស់អ្នកមិនទ្រុឌទ្រោម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)