ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៣ដែលងាយកើតមានជំងឺមហារីកណាស់។តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកផ្ទះរបស់អ្នក ធ្លាប់កើតមានជំងឺមហារីក នោះអត្រាខ្ពស់ដែលអ្នកអាចកើតដូចជាពួកគាត់ ដែលគេហៅថាជំងឺតណពូជ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នក ហើយពិនិត្យឲ្យបានទៀងទាត់ ទើបអ្នកអាចការពារសុខភាពអ្នកបានល្អ មិនឲ្យរាងកាយអ្នកអាចកើតមានកោសិកាមហារីកឡើយ។
- អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយមិនគួរជក់បារី ញ៉ាំស្រា ពិសារអាហារដែលមានខ្លាញ់ខ្ពស់ ព្រមទាំងមិនគួរចូលគេងយប់ជ្រៅឡើយ ព្រោះទម្លាប់រស់នៅទាំងនេះ អាចធ្វើឲ្យអ្នកងាយកើតមហារីកណាស់។
- ក្នុងចន្លោះអាយុពី៤០ដល់៥០ឆ្នាំ ហើយពី៥០ដល់៧០ឆ្នាំ ជាពេលដែលអ្នកគួរតែប្រយ័ត្នពីសុខភាព ហើយធ្វើការត្រួតពិនិត្យសុខភាពឲ្យបានទៀងពេល ព្រោះអាយុចន្លោះនេះ ជាពេលដែលអ្នកអាចកើតមហារីកដោយមិនដឹងខ្លួនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)