ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបជ្រើសរើសស្បែកជើងដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែវាស់ប្រវែងកូនជាមុនសិន ដោយមិនគួរប្រើការស្មាន ហើយទិញស្បែកជើងឲ្យកូនទេ ព្រោះពេលខ្លះ អ្នកអាចទិញតូចពេក ឬធំពេកឲ្យកូនពាក់ ធ្វើឲ្យកូនពិបាកពាក់ខ្លាំងណាស់។
- អ្នកគួរតែជ្រើសរើសស្បែកជើងដែលស័ក្តិនឹងកូន ព្រោះកូនអាចកម្រើកច្រើន។
- អ្នកម្តាយមិនគួរទិញស្បែកជើងចងខ្សែឲ្យកូនទេ ព្រោះមិនស័ក្តិសមសម្រាប់កូនតូចឡើយ ដោយអ្នកអាចទិញស្បែកជើងដែលបិតបើកឲ្យកូនបាន ទើបមិនធ្វើឲ្យកូនគ្រោះថ្នាក់ក្នុងការពាក់។
- នៅពេលដែលអ្នកទិញស្បែកជើងឲ្យកូន អ្នកគួរតែជ្រើសរើសសាច់ស្បែកជើងដែលមានខ្យល់ចេញចូល ហើយទន់ មិនរឹង ទើបកូនពាក់បានប្រកបដោយផាសុខភាព។
- អ្នកគួរតែជ្រើសរើសបាតស្បែកជើងកៅស៊ូ ឬបាតដែលមិនរអិល ទើបកូនរៀនដើរមិនមានបញ្ហារអិលដួលដោយចៃដន្យអាចកើតឡើង។
- អ្នកគួរតែជ្រើសរើសបាតស្បែកជើងក្នុងដែលងាយលាងសម្អាត ព្រោះពេលដែលកូនពាក់យូរ អាចផ្ទុកមេរោគច្រើន ធ្វើឲ្យកូនអាចកើតមានគ្រោះថ្នាក់គ្រប់ពេល។ ដូចនេះ អ្នកគួរតែជ្រើសរើសស្បែកជើងតាមវិធីនេះ ទើបកូនពាក់បានដោយសុវត្ថិភាព៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)