ការកង្វះអាហារូបត្ថម្ភគឺជាបញ្ហាធ្ងន់ធ្ងរមួយ ដែលអាចកើតឡើងនៅពេលរបបអាហារមិនមានជីវជាតិត្រឹមត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលដែលអ្នកញ៉ាំជីវជាតិមិនបានគ្រប់គ្រាន់ និងច្រើនពេកនោះ សុទ្ធតែអាចនិយាយបានថាកង្វះអាហារូបត្ថម្ភទាំអអស់។
អ្នកប្រហែលជាភ្ញាក់ផ្អើលហើយដែលដឹងថា ទោះបីជាអ្នកធាត់ជ្រុលហើយក៏ដោយ តែក៏អាចមានបញ្ហាកង្វះអាហារូបត្ថម្ភដែរ។ ពិតណាស់ របបអាហារមានកាឡូរីខ្ពស់ តែកង្វះជីវជាតិគឺជាកត្តាដ៏សំខាន់មួយដែលនាំឲ្យមនុស្សយើងធាត់ជ្រុលច្រើន។
អ្នកក៏អាចត្រូវបានគេចាត់ទុកថាកង្វះអាហារូបត្ថម្ភដែរបើសិនជាអ្នកមានបញ្ហាក្នុងការបឺតស្រូបជីវជាតិពីចំណីអាហារ។ រឿងនេះអាចដោយសារតែរបៀបរស់នៅបែបស៊ីដេកៗ មានបញ្ហាសុខភាពរយៈពេលយូរ ឬមានចំណូលទាប។
ការកង្វះអាហារូបត្ថម្ភអាចឲ្យនិយមន័យបាននៅពេលដែល BM ទាបជាង ១៨,៥។ ចំពោះកម្រិតតិចតួចទៅមធ្យមគឺនៅចន្លោះ ១៦,០ ទៅ ១៨,៥ ប៉ុន្តែបើធ្ងន់ធ្ងរគឺទាបជាង ១៦។
ការកង្វះអាហារូបត្ថម្ភលើមនុស្សធំមានបីប្រភេទ៖
- ទាក់ទងនឹងការអត់ឃ្លាន
- មានជំងឺស្រួចស្រាវ ឬរបួសដែលពាក់ព័ន្ធ
- មានជំងឺរ៉ាំរ៉ៃ
ការសិក្សាថ្មីបានបង្ហាញថា ថ្វីបើការអត់ឃ្លាន និងជំងឺស្រួចស្រាវទាក់ទងនឹងការកង្វះអាហារូបត្ថម្ភអាចរកឃើញដោយងាយក៏ដោយ ក៏ជំងឺរ៉ាំរ៉ៃទាក់ទងនឹងការកង្វះអាហារូបត្ថម្ភគឺពិបាកកត់សម្គាល់ណាស់ ជាពិសេសអ្នកជំងឺធាត់ជ្រុលតែម្តង។
អាការៈភាគច្រើននៃការកង្វះអាហារូបត្ថម្ភលើមនុស្សធំគឺស្រកទម្ងន់ពី ៥ ទៅ១០ភាគរយនៃទម្ងន់រាងកាយសរុបរយៈពេល ៣ ទៅ៦ខែ។
ម៉្យាងវិញទៀត អាការៈនៃការញ៉ាំជីវជាតិជ្រុលវិញនោះគឺដោយសារតែញ៉ាំច្រើន។ ពេលខ្លះ ការញ៉ាំជីវជាតិពិសេស និងអតុល្យភាពជីវជាតិក្នុងខ្លួនដោយសារតែរបបអាហារក៏អាចបណ្តាលឲ្យលើសជីវជាតិដែរ។ ដូច្នេះអ្នកគួរតែសម្រកទម្ងន់វិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាការៈផ្សេងទៀតមានដូចជា៖
- ខ្សោយសាច់ដុំ
- មានអារម្មណ៍អស់កម្លាំងរហូត
- ងាយរងការបង្ករោគ
- វិលមុខ
- បាក់ទឹកចិត្ត
- អារម្មណ៍ប្រែប្រួល៕