ចូរស្រមៃថា អ្នកកំពុងតែអស់កម្លាំង មានភាពតានតឹងក្នុងអារម្មណ៍ និងធុញទ្រាន់នឹងការងារប្រចាំថ្ងៃទៀត ប៉ុន្តែស្រាប់តែបានក្រេបរសជាតិតែក្តៅឧណ្ហៗមួយពេង តើអ្នកមានអារម្មណ៍បែបណាទៅ? តើអ្នកមានអារម្មណ៍ថាធូរស្រាលដែរទេ? មានកម្លាំងវិញដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែននហើយ បេះដូងរបស់អ្នកដែលធ្វើការរាល់ថ្ងៃនោះ ក៏ត្រូវការពេលយកចិត្តទុកដាក់កាន់តែច្រើនដែរ។ ខណៈពេលដែលការហាត់ប្រាណ និងរបបអាហារត្រឹមត្រូវអាចជួយអ្នកឲ្យមានសុខភាពបេះដូងល្អនោះ ការញ៉ាំតែខ្មៅមួយពែកអាចបង្កើនប្រសិទ្ធភាពនៃការថែរក្សានេះទ្វេដងឯណោះ។
ប្រយោជន៍ចំពោះបេះដូងនៃការញ៉ាំតែខ្មៅ
មានការសិក្សាជាច្រើនបញ្ជាក់ថា ការញ៉ាំតែខ្មៅមានប្រយោជន៍ក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងបានដោយសារតែវត្តមានរបស់អង់ទីអុកស៊ីដង់ និង Polyphenols។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញជាច្រើនជឿថា តែប្រភេទនេះអាចបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួន ប៉ុន្តែបើសិនជាញ៉ាំគ្រប់គ្រាន់ ឬតិចជាង ២៥០មីលីក្រាមក្នុងមួយថ្ងៃនោះ វានឹងមានប្រយោជន៍ដល់បេះដូងវិញ។
ការសិក្សាផ្សេងមួយទៀតក៏បង្ហាញដែរថា ការញ៉ាំតែខ្មៅទៀងទាត់នឹងជួយកាត់បន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងថែរក្សាសរសៃឈាមអាក់ទែឲ្យនៅស្អាត និងមានសុខភាពល្អតៀត។ កាលណាកូឡេស្តេរ៉ុលកើនឡើងច្រើនក្នុងសរសៃឈាមអាក់ទែ វាគឺជាហេតុផលមួយដែលបង្កជាបញ្ហាដល់បេះដូងច្រើនដូចជា គាំងបេះដូង ស្ទះសរសៃឈាមបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានប្រយោជន៍ពីតែខ្មៅ អ្នកមិនគួរណាញ៉ាំច្រើនជាង បីពែងក្នុងមួយថ្ងៃឡើយ៕