នៅពេលដែលអ្នកមានផ្ទៃពោះ ហើយតែងតែគេងមិនលក់ វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកគួរតែធ្វើ ដើម្បីគេងលក់ស្រួល។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនពេលដែលអ្នកចូលគេង អ្នកមិនគួរពិសារអាហារដែលហិរ ឬជូរទេ ព្រោះអាចធ្វើឲ្យក្រពះរបស់អ្នកមិនអាចរំលាយអាហារបានល្អ។ ជាពិសេស អ្នកមិនគួរញ៉ាំឆ្អែតពេក ពិសារកាហ្វេ តែ ឬអាហារបំពងឡើយ ព្រោះអាចធ្វើឲ្យអ្នកគេងមិនលក់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកដោះគោ ឬម្សៅទឹកដោះគោអ្នកម្តាយ ទើបអាចធ្វើឲ្យអ្នកគេងលក់ស្រួល។ ប៉ុន្តែអ្នកគួរតែពិសារមុនពេលចូលគេង២ម៉ោង ទើបមិនប៉ះពាល់ដល់ដំណេករបស់អ្នក។
- អ្នកអាចគេងមកចំហៀងខាងឆ្វេងបាន ព្រោះវាអាចធ្វើឲ្យអ្នកគេងលក់ស្រួល។ ប៉ុន្តែមុនពេលចូលគេង អ្នកមិនគួរមើលទូរទស្សន៍ ឬលេងទូរស័ព្ទឡើយ ដោយអ្នកអាចជជែកគ្នាលេងជាមួយស្វាមីបាន ទើបអ្នកអាចគេងលក់ស្រួល។
- អ្នកអាចធ្វើការហាត់ប្រាណបាន ព្រោះការហាត់ប្រាណនេះ អាចធ្វើឲ្យអ្នកគេងលក់យ៉ាងស្រួល ដោយមិនមានអាការៈគេងមិនលក់នោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)