ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលផ្លែត្របែក អាចផ្តល់ដល់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចញ៉ាំផ្លែត្របែកមួយថ្ងៃចំនួនមួយផ្លែ វានឹងអាចធ្វើឲ្យអ្នកមិនងាយកើតមានជំងឺផ្តាសាយនោះទេ។ ជាពិសេស វាសម្បូរវីតាមីនE ដែលអាចជួយធ្វើឲ្យស្បែកអ្នកស្អាត និងក្មេងជាងវ័យទៀតផង។
- វានឹងជួយរក្សាអារម្មណ៍អ្នកឲ្យស្ងប់ ដោយពុំសូវឆេវឆាវនោះទេ។
- នៅក្នុងផ្លែត្របែកនេះ ក៏សម្បូរសារធាតុជាច្រើន ដែលអាចជួយអ្នកឲ្យមានអារម្មណ៍មូលក្នុងការបំពេញការងារផ្សេងៗផងដែរ។
- នៅក្នុងនោះមានផ្ទុកវីតាមីនអេ ដែលអាចជួយការពារភ្នែករបស់អ្នកឲ្យមើលឃើញច្បាស់។
- ក្រោយពេលដែលអ្នកពិសារច្រើនរួច វានឹងធ្វើឲ្យសក់អ្នកស្អាត។
- វាក៏អាចជួយបញ្ចុះកាឡូរី និងសម្ពាធឈាមរបស់អ្នកផងដែរ។ ដូចនេះ សុខភាពអ្នកនឹងមិនសូវជួបនឹងបញ្ហានោះទេ។
- ក្រោយពេលដែលអ្នកបរិភោគរួច វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកដំណើរការល្អ។ ដូចនេះ អ្នកនឹងងាយស្រួលបត់ជើង ដោយអាចបញ្ចេញជាតិពុលចេញមកក្រៅអស់បាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)