នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនអាចអង្គុយយូរបានឡើយ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។ ដូចនេះនៅពេលដែលអ្នកអង្គុយយូរ អ្នកគួរតែប្រយ័ត្នពីអ្វីខ្លះទៅទើបមិនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកមានផ្ទៃពោះ ហើយត្រូវអង្គុយយូរ អ្នកគួរតែផ្លាស់ប្តូររបៀបអង្គុយ២ម៉ោងម្តង ដោយមិនត្រូវអង្គុយជាប់ ហើយមិនផ្លាស់ប្តូរនោះទេ។ ម្យ៉ាងទៀតប្រសិនជាអ្នកអង្គុយយូរ ហើយមានអារម្មណ៍មិនស្រួល អ្នកគួរតែក្រោកឡើងដើរ ដោយអាចទៅញ៉ាំទឹក ឬទៅបន្ទប់ទឹកបាន។ ចំពោះអ្នកម្តាយដែលធ្វើការងារក្រុមហ៊ុនវិញ គួរតែដើរឲ្យបានច្រើន ទើបអាចកាត់បន្ថយអាការៈឈឺចង្កេះបាន។ ជាងនេះទៅទៀត អ្នកត្រូវតែអង្គុយឲ្យត្រូវរបៀប ដោយត្រូវតែអង្គុយឲ្យចំកណ្តាលកៅអី ហើយខ្នងផ្អែកទៅនឹងកៅអីនោះ ហើយកម្ពស់នៃតុ និងកៅអីត្រូវតែជ្រើសរើសឲ្យបានល្អ ដោយមិនត្រូវអង្គុយទាបពេក ឬខ្ពស់ពេកពីតុឡើយ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់សុខភាពអ្នកទាំងពីរបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)