ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអាចពិនិត្យដឹងថាអ្នកមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ពេលដែលអ្នកបាត់រដូវចំនួន១០ថ្ងៃ អ្នកអាចទិញប្រដាប់ពិនិត្យទឹកនោមមកពិនិត្យដឹងថាអ្នកមានផ្ទៃពោះឬទេហើយ។ ជាពិសេស ពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងកើតមានអាការៈចង់ក្អួត ហើយក៏មាននារីមួយចំនួនក្រោយពេលមានផ្ទៃពោះ គឺចូលចិត្តញ៉ាំជូរ និងហិរផងដែរ។ ដូចនេះ បើអ្នកកើតមានអាការៈចង់ក្អួត ងងុយគេងខ្លាំង និងវិលមុខ អ្នកគួរតែប្រយ័ត្ន។ បើរដូវអ្នកហួស១អាទិត្យឡើងលើ ហើយមិនទាន់មកទៀត អ្នកអាចទៅមន្ទីរពេទ្យដើម្បីពិនិត្យបាន ព្រោះទៅពិនិត្យនៅមន្ទីរពេទ្យ អាចនឹងច្បាស់ជាងពិនិត្យខ្លួនឯង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)