ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញថាតើស្ត្រីមានផ្ទៃពោះអាចពិសារមីកំប៉ុងឬទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មីកំប៉ុងជាអាហារដែលគ្មានផ្តល់ផលប្រយោជន៍អ្វីទេចំពោះសុខភាព ប៉ុន្តែមានមនុស្សជាច្រើនបែរជាចូលចិត្តញ៉ាំទៅវិញ។ ជាពិសេស អ្នកម្តាយដែលមានផ្ទៃពោះមួយចំនួនក៏ចូលចិត្តពិសារផងដែរ។ ប៉ុន្តែតើវាពិតជាល្អចំពោះសុខភាពអ្នកម្តាយ ឬក៏អាចបំផ្លាញសុខភាពអ្នកម្តាយយ៉ាងងាយទៅ? នៅពេលដែលអ្នកមានផ្ទៃពោះ គឺជាពេលដែលអ្នកត្រូវការសារធាតុចិញ្ចឹមច្រើនបំផុត។ ផ្ទុយទៅវិញ ក្នុងមីកំប៉ុងមិនមានសារធាតុទាំងនេះឡើយ គឺមានតិចបំផុត សឹងតែមិនមានទៀតផង។ ប្រសិនជាអ្នកម្តាយញ៉ាំច្រើន នឹងធ្វើឲ្យកូនក្នុងផ្ទៃមិនអាចលូតលាស់បានឡើយ ព្រោះគ្មានសារធាតុចិញ្ចឹមអាចធ្វើឲ្យគេលូតលាស់បានទេ។ ដូចនេះ អ្នកម្តាយមិនគួរជ្រើសរើសមីកំប៉ុង ឬកញ្ចប់មកជំនួសអាហារផ្សេងឡើយ ព្រោះវាអាចបំផ្លាញសុខភាពអ្នកទាំងពីរបានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)