ជំងឺរើមគឺជាការកើតកន្ទួលរមាស់ឈឺខ្លាំង ដែលបង្កឡើងដោយវីរុសឈ្មោះថា Herpes Zoster Virus ដែលដូចគ្នានឹងវីរុសបង្កជំងឺអ៊ុតស្វាយដែរ។ ក្រោយពីកើតជំងឺអ៊ុតស្វាយរួច វីរុសនេះប្រហែលជាសង្ងំនៅក្នុងរាងកាយមនុស្សទៀត ហើយវានឹងរើឡើងវិញទៅជាជំងឺរើម ហើយជាធម្មតាវាកើតឡើងលើមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ ថ្វីបើមិនមានការព្យាបាលជាក៏ដោយ ក៏វាអាចបង្ការ និងព្យាបាលបាន។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗទាក់ទងនឹងការពិតមួយចំនួនរបស់ជំងឺរើម៖
- រោគសញ្ញាធម្មតារបស់ជំងឺរើមមានដូចជា ក្រហាយៗស្បែក ការឈឺចាប់ដែលរាលដាល រមាស់ ឬឈឺឈៀបៗ ឈឺក្បាល ឈឺក្រពះ និងកើតពងបែកដែលច្រើនតែកើតឡើងនៅចង្កេះ និងមុខ។
- មនុស្សធំដែលមានសុខភាពល្អនិងអាយុច្រើនជាង ៥០ឆ្នាំគួរតែស្វែងរកការចាក់វ៉ាក់សាំងការពារជំងឺនេះ
- ជំងឺរើមមិនឆ្លងទេ ប៉ុន្តែវាអាចរាលដាលក្នុងពេលជាដំណាក់កាលពងបែក ដូច្នេះយកល្អគួរតែមានអ្វីគ្របពីលើពងបែកទាំងនោះផង
- ជំងឺរើមនឹងបាត់ទៅវិញយូរបំផុត ៣ ទៅ ៥សប្តាហ៍ក្រោយ
- មនុស្សយើងមានជំងឺរើមតែម្តងទេក្នុងមួយជីវិត តែវាក៏អាចកើតឡើងច្រើនជាងម្តងដែរ
- មនុស្សម្នាក់ក្នុងចំណោម ៣នាក់នឹងកើតជំងឺរើមនេះ៕