ការឈឺចាប់អណ្ដាតអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗ ប៉ុន្តែអាចបំបាត់អាការៈឈឺអណ្ដាតបានយ៉ាងឆាប់រហ័ស ៖
១. ទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលជាមួយទឹកក្ដៅឧណ្ហៗ រួចកូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. ទឹកកក
ដើម្បីបន្ថយអាការៈឈឺអណ្ដាតភ្លាមៗអ្នកអាចសាកល្បងជញ្ជក់ ឬបៀមដុំទឹកកក។ វិធីនេះនឹងជួយឱ្យស្ពឹកសសៃក្នុងអណ្ដាតបន្ថយការឈឺចាប់។ អ្នកក៏អាចទទួលទានទឹកត្រជាក់ផងដែរ។
៣. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសលាបទឹកឃ្មុំចំនួនសមល្មមលើអណ្ដាតឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។
៤. ប្រទាលកន្ទុយក្រពើ
ជាពិសេសប្រសិនបើអាការៈឈឺអណ្ដាតបណ្ដាលមកពីបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទតួលទានទឹកប្រទាលកន្ទុយក្រពើ។ ប្រសិនបើការឈឺចាប់មិនមែនបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារទេ អ្នកគួរប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើខ្ពុរមាត់វិញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៥. ចៀសវាងទទួលទានអាហារហឹរ ឬជូរ
ការទទួលទានអាហារហឹរ ឬជូរអាចបណ្ដាលឱ្យអណ្ដាតកាន់តែឈឺចាប់។ ដូច្នេះដើម្បីជាការប្រសើរចូរបញ្ឈប់ការទទួលទានមួយរយៈសិន៕