តើអ្នកកំពុងតែនឿយហត់ និងធុញទ្រាន់នឹងការក្អកដែលមិនព្រមបាត់ទៅវិញសោះមែនទេ? វាមានហេតុផលខុសៗគ្នាច្រើនណាស់ដែលធ្វើឲ្យការក្អកមួយនេះមិនព្រមធូរស្រាល ហើយហេតុផលខ្លះអាចមានដូចខាងក្រោមនេះ៖
ខ្សោះជាតិទឹក
រឿងដែលឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបានគ្រប់ពេលមានជំងឺផ្តាសាយ គឺញ៉ាំទឹកឲ្យបានច្រើនដើម្បីជួយពង្រាវស្លេស្មនៅផ្លូវដង្ហើម ដើម្បីឲ្យចេញជាក្អកបញ្ចេញស្លេស្មនេះមកខាងក្រៅបាន។ បើសិនជាអ្នកខ្សោះជាតិទឹក រាងកាយនឹងពិបាកក្នុងការបំបាត់ស្លេស្មនេះ ហើយក៏ធ្វើឲ្យអ្នកក្អកជាប់រាល់ថ្ងៃនិងយប់ផងដែរ។
រលាកផ្លូវដង្ហើម
ការដែលមានជំងឺផ្តាសាយអាចនឹងផ្តល់ផលវិបាកដល់ផ្លូវដង្ហើមបាន។ វាក៏ជាហេតុផលមួយដែលបញ្ជាក់ថា វារងការរលាកមិនមែនគ្រាន់តែដោយសារផ្លូវដង្ហើមខាងលើមានការបង្ករោគទេ តែនៅក្រោយពីនេះទៅវិញទេ។ ភាគច្រើននៃរោគសញ្ញាផ្សេងៗប្រហែលជាបាត់ទៅវិញដោយខ្លួនឯងនៅរយៈពេល ពីរបីថ្ងៃក្រោយ លើកលែងតែការក្អក។ តាមពិតទៅ គ្រូពេទ្យនិយាយថា វាគឺជារឿងដែលអាចបង្កទុក្ខទោសអ្នករយៈពេលច្រើនសប្តាហ៍ក្រោយពីជាពីជំងឺផ្តាសាយរួច។ យកល្អគួរតែកាត់បន្ថយការប៉ះពាល់នឹងសារធាតុរលាក និងផ្សែងពុលបន្ថែម ព្រោះវាអាចធ្វើឲ្យការក្អកនៅតែបន្តជាប់យូរថែមទៀត។
ស្រ្តេស
គ្រូពេទ្យតែងតែណែនាំឲ្យអ្នកជំងឺផ្តាសាយគេងឲ្យបានច្រើនដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ អាចក៏អាចគ្រប់គ្រងការបង្ករោគកាន់តែមានប្រសិទ្ធភាពដែរ។ ម៉្យាងវិញទៀត ការបង្ករោគនៅផ្លូវដង្ហើមខាងលើអាចកើតឡើងយូរជាងធម្មតា ដែលជាហេតុនាំឲ្យមានរោគសញ្ញាផ្សេងៗកើតឡើង រួមទាំងក្អកផងដែរ។ យកល្អគួរតែចំណាយពេល ៧ ទៅ ៩ម៉ោងគេងរាល់យប់ដើម្បីជួយឲ្យជំងឺផ្តាសាយជាទៅវិញលឿន។
ការបង្ករោគដោយបាក់តេរី
ខណៈពេលដែលជំងឺផ្តាសាយច្រើនតែបង្កឡើងដោយវីរុស វាក៏អាចធ្វើឲ្យមានការបង្ករោគដោយបាក់តេរីនៅពេលក្រោយទៀតដែរ តាមរយៈការបង្ករោគនៅផ្លូវដង្ហើម។ វាគឺជាហេតុផលពិតប្រាកដមួយដែឡអ្នកជំងឺមួយចំនួនទៅជាមានការបង្ករោគនៅប្រហោងឆ្អឹងមុខ រលាកទងសួតស្រួចស្រាវ និងរលាកសួតភ្លាមៗក្រោយពីជាពីជំងឺផ្តាសាយរួច។
បញ្ហាសុខភាព
បើសិនជាអ្នកប្រាកដច្បាស់ថា អ្នកមិនមានជំងឺផ្តាសាយទេ ហើយក្អកគ្រប់ពេលទៀតនោះ វាអាចទាក់ទងនឹងជំងឺណាមួយក្នុងខ្លួនដែលត្រូវរកឲ្យឃើញ និងព្យាបាលហើយ។ គ្រាន់តែការច្រាលអាស៊ីតពីក្រពះមិនគ្រាន់តែធ្វើឲ្យក្រហាយដើមទ្រូងទេ តែក៏ធ្វើឲ្យក្អករ៉ាំរ៉ៃផងដែរ។ ការគេងបាត់ដង្ហើមគឺជាបញ្ហាសុខភាពមួយផ្សេងទៀតដែលអាចធ្វើឲ្យអ្នកក្អកបានដែរដោយមិនបាច់មានការបង្ករោគនៅផ្លូវដង្ហើមខាងលើឡើយ។
ការប្រើប្រាស់ថ្នាំ
តើអ្នកមានបានប្រើថ្នាំបញ្ចុះសម្ពាធឈាមដែលចេញដោយគ្រូពេទ្យដែរទេ? តើគាត់មានបានបញ្ជាក់ថា វាគឺជាប្រភេទថ្នាំ ACE inhibitors ដែរទេ? វាប្រហែលជាហេតុផលមួយដែលអ្នកកំពុងតែក្អករ៉ាំរ៉ៃហើយ។ អ្នកជំនាញជាច្រើននិយាយថា មនុស្សម្នាក់ក្នុងចំណោម ៥នាក់ដែលគ្រប់គ្រងសម្ពាធឈាមដោយប្រើថ្នាំប្រភេទ ACE Inhibitors គឺមានបញ្ហាក្អក ជាពិសេសក្អកស្ងួតដែលរំខានដល់ពួកគេខ្លាំងណាស់៕