ការដែលលិង្គនៅសុខៗស្រាប់តែរឹង ក្នុងស្ថានភាពមិនសមស្របពិតជាពិបាកនឹងទ្រាំណាស់ ប៉ុន្តែបើសិនជាវាមិនឡើងរឹងសោះតែម្តងវិញ អ្វីៗកាន់តែយ៉ាប់ជាមិនខានឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានមនុស្សប្រុសច្រើនណាស់ដែលមានបញ្ហាលិង្គមិនឡើងរឹង ហើយក៏មិនដឹងថាហេតុអ្វីបានជាអញ្ចឹងដែរ។ ខាងក្រោមនេះគឺជារឿងមួយចំនួនតូចអំពីការឡើងរឹងរបស់លិង្គដែលអ្នកប្រហែលជាមិនធ្លាប់ដឹងផង។

ការឡើងរឹងរបស់លិង្គមានច្រើនប្រភេទខុសៗគ្នា

ថ្វីបើរាល់ការឡើងរឹងរបស់លិង្គទាំងអស់មើលទៅដូចៗគ្នាក៏ដោយ តែវាមានបីប្រភេទនោះគឺ Reflexogenic, Psychogenic និង Nocturnal។ Reflexogenic កើតឡើងដោយសារតែការប៉ះពាល់រាងកាយ Psychogenic កើតចេញពីការស្រមើស្រមៃ ឬលឺសម្លេងរំញោច និង Nocturnal កើតឡើងនៅពេលគេងលក់។ 

អ្នកអាចកាច់លិង្គបាក់បាន

ថ្វីបើលិង្គមិនមានឆ្អឹងក៏ដោយ តែវាក៏អាចបាក់បានដែរនៅពេលវាឡើងរឹង។ សរសៃឈាមដែលទៅចិញ្ចឹមនៅលិង្គអាចនឹងបែក ដែលជាហេតុនាំឲ្យវាទៅជាហើម និងលិង្គប្រែទៅជាខ្មៅបាន ហើយករណីបែបនេះគឺឈឺចាប់ខ្លាំងណាស់។ រឿងនេះច្រើនតែកើតឡើងក្នុងពេលរួមភេទ ដោយខាងស្រីអង្គុយពីលើ។ 

បុរសអាចនឹងមានលិង្គឡើងរឹងមិនកើត

រឿងនេះច្រើនតែកើតឡើងលើបុរសវ័យចំណាស់ មានន័យថាគាត់មិនអាចធ្វើឲ្យលិង្គរបស់ខ្លួនរឹងបានយូរដើម្បីបំពេញតម្រូវការរួមភេទ ទោះបីជាមានការស្រមើស្រមៃ និងការភ្ញោចដោយផ្ទាល់ក៏ដោយ។ 

ការដែលលិង្គមិនអាចរឹងបានអាចដោយសារតែបញ្ហាសុខភាពផ្សេងៗទៀត

ក្នុងករណីខ្លះ ការដែលលិង្គមិនអាចឡើងរឹងបានអាចដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀតដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសកូឡេស្តេរ៉ុល និងជំងឺផ្សេងៗទៀត។ ដូច្នេះដើម្បីចៀសវាងរឿងនេះ អ្នកអាចរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ 

ថ្នាំដែលព្យាបាលបញ្ហាលិង្គមិនរឹងមិនមែនតែងតែមានប្រសិទ្ធភាពនោះទេ

ថ្នាំដែលជួយដល់បុរសដែលមានលិង្គមិនអាចឡើងរឹងបានមិនប្រាកដថាមានប្រសិទ្ធភាព ១០០ភាគរយនោះទេ។ ថ្នាំទាំងនេះប្រហែលជាមានប្រសិទ្ធភាពតែពីរភាគបីប៉ុណ្ណោះនៃករណី។ ដូច្នេះវាអាចធ្វើឲ្យអ្នកប្រើប្រាស់ ប្រើច្រើនលើសកម្រិត ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ 

ការឈានដល់ចំណុចកំពូលមិនចាំបាច់លិង្គរឹងក៏បានដែរ

អ្នកប្រហែលជាចាប់អារម្មណ៍ច្រើនហើយដែលថា តើអាចឈានដល់ចំណុចកំពូលយ៉ាងម៉េចទៅ បើសិនជាលិង្គមិនរឹងផងនោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការឡើងរឹងរបស់លិង្គមិនមែនតែងតែសំខាន់សម្រាប់ការចេញទឹកកាមទេ ហើយការចេញទឹកកាមក៏មិនចាំបាច់កើតឡើងដោយសារតែហេតុផលការឈានដល់ចំណុចកំពូលដែរ៕