ដំណោះស្រាយសម្រាប់អាការៈរាករូសអាចជារឿងពិបាកជាពិសេសនៅពេលមានបញ្ហាក្អួត និងឈឺពោះជាប់រហូត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែយល់ថាអ្នកគួរចៀសវាងញ៉ាំអ្វីដែរនៅពេលរាកដើម្បីឲ្យឆាប់ជាឡើងវិញ។ អ្នកជំនាញខាងរបបអាហារ និងអាហាររូបត្ថម្ភ និយាយថា អ្នកគួរតែចៀសវាងអាហារខាងក្រោមនេះនៅពេលមានអាការៈរាករូស។
ផ្លែឈើក្រៀម
ផ្លែឈើទាំងនេះមានដូចជា ផ្លែអាលម៉ុន អាព្រីកូត ផ្លែព្រូនជាដើម ព្រោះវាសម្បូរទៅដោយជាតិសរសៃ ដែលជាអាហារសម្រាប់អ្នកទល់លាមកទៅវិញទេ។
បន្លែ
បន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប និងខ្ទឹមបារាំងគឺជាបន្លែដែលបង្កើតជាឧស្ម័នច្រើនក្នុងក្រពះ ដែលអាចបង្កការរលាកកាន់តែច្រើនដល់ក្រពះបាន។ ដូច្នេះចូរចៀសវាងបន្លែទាំងនេះសិនរហូតដល់អាការៈរាកស្រាកស្រាន្ត។
អាហារសម្បូរជាតិផ្អែម
អាហារសម្បូរជាតផ្អែមគឺពិបាករំលាយណាស់ ហើយអាចបង្កជាការហើមពោះ និងរលាកក្រពះកាន់តែខ្លាំងទៀតផង។
ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនអាចបង្កការរលាកដល់ភ្នាសក្រពះ និងធ្វើឲ្យពោះវៀនមានចលនាកាន់តែខ្លាំង ដូច្នេះរាកក៏ច្រើនដងដែរ។ ក្រៅពីកាហ្វេ អ្នកក៏គួរចៀសវាងតែបៃតងដែរ។ បើសិនជាអ្នកចង់ញ៉ាំតែបៃតង ចូរញ៉ាំផលិតផលណាដែលគ្មានជាតិកាហ្វេអ៊ីនវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារចៀននិងសម្បូរខ្លាញ់
អាហារទាំងនេះអាចធ្វើឲ្យក្រពះកន្ត្រាក់ និងបង្ករោគសញ្ញារាករូសកាន់តែធ្ងន់ធ្ងរ៕