តើមានពាក្យអ្វីខ្លះនៅពេលដែលអ្នកនិយាយ វាអាចប៉ះពាល់ដល់ចៅហ្វាយនាយអ្នកនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវនិយាយថាវាមិនមែនជាកំហុសរបស់ខ្ញុំទេនៅពេលដែលមានរឿងកើតឡើង បើទោះជាមិនមែនជាកំហុសអ្នកក៏ដោយ ផ្ទុយទៅវិញ អ្នកត្រូវតែជួយផ្តល់យោបល់ល្អៗដើម្បីដោះស្រាយ។
- នៅពេលដែលជួបបញ្ហា មិនត្រូវនិយាយថារឿងនេះមិនអាចដោះស្រាយបានទេ ព្រោះគ្មានរឿងអ្វីដែលមិនអាចដោះស្រាយបានឡើយ ឲ្យតែអ្នកមានចិត្ត នោះបញ្ហាគ្រប់យ៉ាងនឹងអាចស្រាយបាន។
- ការមិនព្រមទទួលយកការងារថ្មីក៏មិនត្រូវនិយាយដែរ ព្រោះវាបញ្ជាក់ថាអ្នកជាមនុស្សដែលមិនចូលចិត្តអ្វីដែលថ្មី។
- មិនត្រូវយករឿងដែលចង់លាឈប់មកគម្រាមចៅហ្វាយនាយដើម្បីឡើងប្រាក់ខែឬមុខតំណែងឡើយ ព្រោះចៅហ្វាយនាយនឹងមិនសប្បាយចិត្ត ហើយអាចអនុញាតឱ្យអ្នកឈប់ក៏ថាបាន។
- មិនត្រូវនិយាយថាខ្ញុំគ្មានគំនិតថ្មីៗដើម្បីលើកតម្កើនក្រុមហ៊ុនទេ ព្រោះនេះបញ្ជាក់ថាអ្នកជាមនុស្សដែលអសម្ថភាព៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)