ប្រសិនជាអ្នកចង់ឲ្យមុខអ្នកតូច អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចឈរឲ្យត្រង់ រួចងើយកទៅក្រោយ ហើយមុខមើលឡើងលើ។ បន្ទាប់មក អ្នកអាចយកដៃទាំងសងខាងទប់ចង្ការរបស់អ្នក ហើយលាអណ្តាតរហូតជិតដល់ច្រមុះ ទើបលេបមកវិញ។ អ្នកអាចធ្វើបែបនេះចំនួនពី១០ទៅ៥០ដងបាន។
- អ្នកគួរតែសើចឲ្យបានច្រើន ព្រោះការសើចនេះ នឹងអាចធ្វើឲ្យទម្រង់មុខអ្នកស្អាតណាស់។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីនេះបាន។
- អ្នកអាចតែងតែនិយាយពាក្យថា អ៊ី អ៊ូ ព្រោះពាក្យពីរម៉ាតនេះ អាចកែទម្រង់មុខអ្នកឲ្យស្អាត ដោយមិនចាំបាច់ធ្វើការកែសម្ជស្សឡើយ។ អ្នកអាចសាកល្បងដោយខ្លួនឯង ទើបអ្នកអាចដឹងពីលទ្ធផលដែលអ្នកអាចទទួលបាន។
- អ្នកគួរតែរក្សាទម្លាប់អង្គុយ ឈរ និងទំពារអាហារឲ្យបានត្រូវ ព្រោះទម្លាប់ទាំងនេះ អាចជួយកែទម្រង់មុខអ្នកបន្តិចម្តងៗ ដោយធ្វើឲ្យអ្នកស្អាតដោយមិនដឹងខ្លួន។
- នៅពេលព្រឹក អ្នកគួរតែយកកន្សែងក្តៅមកស្អំមុខ រួចប្តូរមកកន្សែងត្រជាក់វិញ ដោយផ្លាស់ប្តូរចំនួន៣ដង ទើបប្រើហ្វមលាងមុខ ដើម្បីសម្អាតមុខ នោះមុខអ្នកនឹងស្អាតបាន។
- ចុងក្រោយ អ្នកគួរតែម៉ាស្សាមុខក្រោយពេលដែលអ្នកលាងមុខពេលយប់ ទើបអាចជួយរក្សាទម្រង់មុខអ្នកឲ្យស្អាតខ្លាំង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីជួយរក្សាសម្រស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)