ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការដឹងថា តើបុរសម្នាក់នេះល្អ ឬមិនល្អ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បុរសដែលល្អ ជាបុរសដែលមានការងារ និងមុខរបររឹងមាំ ថែមទាំងមានអាកប្បកិរិយាល្អ ដោយមិនមែនមនុស្សប្រុសដែលលេងល្បែងច្រើន និងញ៉ាំស្រា និងបារីច្រើននោះទេ។
- ប្រសិនជាអ្នកយល់ថាបុរសម្នាក់នេះល្អ អ្នកអាចណែនាំគេឲ្យមិត្តភក្តិអ្នកស្គាល់ ដើម្បីឲ្យគេជួយមើល ព្រោះមានពេលខ្លះ នៅពេលដែលអ្នកលង់ស្នេហ៍ខ្លាំង អ្នកមើលមិនឃើញចំណុចអាក្រក់របស់គេឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយមើលឲ្យបានច្បាស់លាស់ ទើបល្អចំពោះអ្នក។
- ចុងក្រោយ អ្នកគួរតែសង្កេតគេឲ្យបានយូរបន្តិច ដោយមិនគួរសម្រេចចិត្តរៀបការភ្លាមនោះទេ ព្រោះចិត្តរបស់បុរសពិបាកយល់ណាស់ ដោយប្រែប្រួលខ្លាំង។ នៅពេលដែលគេស្រឡាញ់អ្នក គេព្រមធ្វើគ្រប់យ៉ាង ប៉ុន្តែនៅពេលដែលគេលេងឆ្អែត អ្នកនឹងក្លាយជាបុគ្គលដែលគ្មានតម្លៃសូម្បីតែបន្តិចក្នុងកែវភ្នែកគេ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចសម្រេចចិត្តបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)