ជំងឺមហារីកក្រពេញអូវ៉ែ ឬគីសក្នុងក្រពេញអូវ៉ែច្រើនតែពិបាកកំណត់រោគវិនិច្ឆ័យនៅពេលភ្លាមៗណាស់ ហើយបែរជារកឃើញនៅពេលវាចូលដល់ដំណាក់កាលពិបាកព្យាបាលទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ មហារីកក្រពេញអូវ៉ែត្រូវបានគេរកឃើញថាជាឃាតករឈាមត្រជាក់ ព្រោះរោគសញ្ញារបស់វាស្រដៀងគ្នានឹងជំងឺផ្សេងៗទៀតដែរ។
អាការៈរបស់ជំងឺនេះមានដូចជា ហើមពោះ ទល់លាមកជាទៀងទាត់ ឈឺក្នុងអាងត្រគាក ឈឺចង្កេះ នោមញឹក ឬមិនអាចទប់ទឹកនោមកើត បាត់បង់ចំណង់អាហារ ឈឺក្នុងពេល ឬក្រោយពេលរួមភេទ និងអស់កម្លាំង។
ចំពោះរបៀបព្យាបាលដោយខ្លួនឯងវិញត្រូវបានគេទទួលស្គាល់ថាមានប្រយោជន៍ច្រើនដែរបើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញមានជំងឺនេះហើយ។ យកល្អគួរតែសាកល្បងវាទៅក្រែងមានប្រយោជន៍ដល់សុខភាពបន្ថែម។
របបអាហារ
ស្រ្តីដែលញ៉ាំបន្លែច្រើនជាពិសេស ការ៉ុត ប៉េងប៉ោះ និងអាហារផ្សេងៗទៀតដែលសម្បូរសារធាតុ Carotene និង Lycopene ប្រហែលជាជួយបន្ថយការប្រឈមមុខជំងឺនេះ។
ខ្ញី
ខ្ញីអាចបំផ្លាញកោសិកាមហារីកក្រពេញអូវ៉ែបានតាមពីររបៀប។ ដំបូងឡើយ វានឹងទៅបំផ្លាញកោសិកានោះដោយខ្លួនឯង បន្ទាប់មកឲ្យកោសិកាបំផ្លាញក្នុងរាងកាយបោសសម្អាតវាចេញមកខាងក្រៅ។ ខ្ញីក៏អាចគ្រប់គ្រងការរលាកបានដែរ។
តែបៃតង
ការញ៉ាំតែបៃតងពីរពែងក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងមហារីកក្រពេញអូវ៉ែបានពាក់កណ្តាលឯណោះ។ អ្នកវិទ្យាសាស្រ្តជឿថា អង់ទីអុកស៊ីដង់ដ៏ច្រើនដែលមានក្នុងតែបៃតងមានសមត្ថភាពខ្ពស់ក្នុងការជួយបង្ការ និងជួសជុលDNA ដែលខូចខាត ប៉ុន្តែក៏ទប់ស្កាត់ការលូតលាស់ និងរាលដាលរបស់កោសិកាមហារីកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហាត់ប្រាណ
ការហាត់ប្រាណក្នុងកម្រិតមធ្យមប្រហែលជាជួយស្រ្តីបន្ថយឱកាសនៃការកើតជាមហារីកក្រពេញអូវ៉ែបាន ព្រោះការហាត់ប្រាណជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយឱកាសនៃការធាត់ជ្រុលទៀត៕