ការបំពុលបរិយាកាសច្រើនតែជាការច្របល់ចូលគ្នានៃផ្សែងឧស្ម័នដែលបានមកពីមនុស្សបង្កើតឡើងដូចជា ផ្សែងបារី ផ្សែងរថយន្ត និងផ្សែងរោងចក្រជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបំពុលបរិយាកាសអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺធ្ងន់ធ្ងរចាប់ពីការបង្ករោគនៅផ្លូវដង្ហើមរហូតដល់មហារីកសួត។ ដើម្បីការពារខ្លួនឯងពីការបំពុលបរិយាកាស យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរយល់ដឹងថាពេលណាទើបខ្យល់នោះផ្តល់សុខភាពឬអត់
- ចូរការពារខ្លួនឯងខណៈពេលកំពុងតែបើកបរ។ ចូរបិតបង្អួចទ្វាររថយន្តពេលកំពុងតែស្ទះចរាចរណ៍។
- ចូរចៀសវាងការប៉ះពាល់នឹងសារធាតុបំពុលបរិយាកាសដូចជា ផ្សែងភ្លើងឆេះព្រៃ ផ្សែងរថយន្ត និងផ្សែងបារី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីពង្រឹងដល់គុណភាពខ្យល់ក្នុងតំបន់អ្នករស់នៅ ចូរកុំព្យាយាមធ្វើដំណើរដោយរថយន្តពេក ដាំដើមឈើឲ្យបានច្រើន និងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចឲ្យបានច្រើនចៀសវាងការដុតភ្លើង៕