ទឹកឃ្មុំគឺជាផលិតផលធម្មជាតិតែមួយគត់ដែលមិនចេះហួសឌឺឡេឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នចំពោះការទុកដាក់វា ឬការប្រើប្រាស់របស់សម្រាប់ដួសមកទទួលទាន។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីរបៀបដ៏ត្រឹមត្រូវមួយក្នុងការទទួលទានទឹកឃ្មុំ។
ក្រឡសម្រាបរក្សាទុកទឹកឃ្មុំ
អ្នកត្រូវតែដឹងថានៅពេលយើងប្រើដែកប៉ះនឹងទឹកឃ្មុំ វាអាចមានប្រតិកម្មមួយទៅនឹងអាស៊ីតអ័ហ្គានិច និងដែក (ជាតិដែក ឬស័ង្គសី) ដែលវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបំផ្លាញអស់រាល់វីតាមីនដែលមានក្នុងទឹកឃ្មុំ។ ដូច្នេះហើយ អ្នកគួរតែប្រុងប្រយ័ត្នកុំឲ្យខូចស្រទាប់ការពារធ្មេញ។ បើសិនជាទឹកឃ្មុំត្រូវបានរក្សាទុកក្នុងចានគោមប្រភេទទងដែងវានឹងក្លាយទៅជាពណ៌ខៀវ បើដាក់ក្នុងចានដែក វានឹងទៅជាក្រហមចាស់។ ការផ្លាស់ប្តូរពណ៌បែបនេះ អាចធ្វើឲ្យប្រែប្រួលដល់រសជាតិ បាត់បង់រសជាតិ លក្ខណៈបាក់តេរី វីតាមីន អង់ស៊ីមជាដើម។ ដូច្នេះនៅពេលស្ថិតក្នុងសីតុណ្ហភាពកាន់តែខ្ពស់ វាក៏មានការខូចខាតជាតិស្ករតិចតួច ហើយទឹកឃ្មុំនោះក៏បាត់បង់សមត្ថភាពជួយឲ្យរបួសឆាប់ជាផងដែរ។ ការសិក្សាបានបង្ហាញថា ទឹកឃ្មុំមិនគួរណាយកទៅកម្តៅឡើយ ទោះបីជារក្សាទុកក្នុងសីតុណ្ហភាពខ្ពស់ជាង ២០អង្សាសេក៏ដោយ។
បើសិនជាអ្នករក្សាទឹកឃ្មុំនៅសីតុណ្ហភាពចាប់ពី ២៣ ទៅ ២៨អង្សាសេ រយៈពេល ៨ ទៅ ១២ខែ វាអាចនឹងថយចុះសមត្ថភាពប្រឆាំងនឹងបាក់តេរីបាន។ ចំនួនជាតិគ្លុយកូស និងហ្វ្រាកតូសអាចថយចុះ ៥ ទៅ ១០ភាគរយ វីតាមីន B1, B2 និង C ថយចុះ ១០ ទៅ ២០ភាគរយ និងកើនចំនួន Sucrose និង Acid។ កាលណាទឹកឃ្មុំរក្សាទុកក្នុងសីតុណ្ហភាពកាន់តែខ្ពស់ វានឹងបាត់បង់សមត្ថភាពជួយឲ្យរបួសឆាប់ជាបាន។
ទឹកឃ្មុំត្រូវបានគេណែនាំថាត្រូវប្រើជាមួយទឹកដោះគោក្តៅឧណ្ហៗ ទឹកផ្លែឈើធម្មជាតិ តែ ឬទឹក។
នៅពេលទឹកឃ្មុំត្រូវការប្រើលាយគ្នា ធាតុផ្សំរបស់វានឹងជ្រាប់ចូលទៅក្នុងរាងកាយ និងជាលិកាយ៉ាងលឿន។ ដើម្បីមានអារម្មណ៍ថាទឹកឃ្មុំអាចជួយសុខភាពបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសក្រោយពីនឿយហត់ខ្លាំង ទឹកឃ្មុំគួរតែបៀមក្នុងមាត់ឲ្យបានយូរ ជាពិសេសការបៀមក្រមអណ្តាតតែម្តងទើបអាចជ្រៀតចូលទៅក្នុងចរន្តឈាមបានកាន់តែលឿន និងផ្តល់ថាមពលកាន់តែខ្លាំង។ តាមរយៈវិធីនេះ វានឹងជួយដល់អ្នកដែលកំពុងតែមានបញ្ហាកង្វះជាតិស្ករក្នុងឈាមតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សធំអាចញ៉ាំទឹកឃ្មុំចាប់ពី ៦០ ទៅ ១០០ក្រាម ដោយបែងចែកជាងបីពេលក្នុងមួយថ្ងៃ។ នៅពេលព្រឹក ៣០ ទៅ ៣៥ក្រាម ថ្ងៃ ៤០ក្រាម នៅពេលយប់មុនគេង ២៥ ទៅ៣០ក្រាម។ សម្រាប់ក្មេងអាយុតិចជាង ១០ឆ្នាំ អាចញ៉ាំបាន ៣០ក្រាម ដោយបែកចែកជា ៣ពេលក្នុងមួយថ្ងៃ ហើយសម្រាប់ក្មេងតូចខ្លាំងក៏អាចញ៉ាំបានដែរ តែក្នុងចំនួនតិចតួច ឬគ្រាន់តែផ្តល់ជាភាពផ្អែមតិចតួចបានហើយ៕