Join with Health.com.kh on Telegram

តើអ្នកកំពុងតែឈឺក្នុងសន្លាក់មែនទេ? តើសាច់ដុំអ្នកកំពុងតែរងការរលាកមែនទេ? ម៉្យាងទៀត ប្រហែលជាថ្នាំដែលចេញដោយវេជ្ជបណ្ឌិតមិនមានប្រសិទ្ធភាពដោះស្រាយការឈឺចាប់ទាមងនេះផងមើលទៅ។ ដូច្នេះយកល្អគួរតែប្រើវិធីធម្មជាតិដោះស្រាយម្តងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរលាកសន្លាក់ច្រើនតែកើតឡើងជាញឹកញាប់។ សម្រាប់សន្លាក់ដែលឈឺជាញឹកញាប់ និងសាច់ដុំដែលកំពុងតែរលាក ពិតជាធ្វើឲ្យជីវិតរស់នៅមានការលំបាក់ខ្លាំងណាស់។ អ្នកដែឡមានបញ្ហានេះប្រហែលជាមិនដឹងអំពីសមត្ថភាពរបស់ខ្ទឹមស និងប្រសិទ្ធភាពជួយឲ្យរបួសឆាប់ជារបស់វាឡើយ ជាពិសេសអាចបន្ថយការឈឺចាប់ក្នុងសន្លាក់បានយ៉ាងគួរឲ្យកត់សម្គាល់។ 

ខ្ទឹមសគឺជាផលិតផលមួយដែលស្រួលរកហើយអាចប្រើបានលើអ្នកដែលកំពុងតែមានបញ្ហារលាកសន្លាក់ទៀតផង។ លើពីនេះទៅទៀត ខ្ទឹមសអាចបំបាត់ការរលាក និងការឈឺចាប់លើករណីរលាកសន្លាក់បាន។ របបអាហារដែលមានខ្ទឹមសដុតជាប្រចាំញ៉ាំ អាចទាញយករ៉ាឌីកាលសេរីដែលបង្កគ្រោះថ្នាក់ដល់រាងកាយចេញមកខាងក្រៅបាន។ អ្នកត្រូវតែញ៉ាំខ្ទឹមសក្នុងចំនួនមួយច្រើន ទើបមានប្រសិទ្ធភាពរបស់វា។ ការឈឺចាប់នឹងស្រាកស្រាន្តទៅវិញ ហើយការហើមរបស់សន្លាក់នឹងថយចុះតាមហ្នឹងដែរ។ ខ្ទឹមសគឺជាថ្នាំបំបាត់ការឈឺចាប់នៅសន្លាក់តាមបែបធម្មជាតិ ព្រមទាំងទប់ស្កាត់ការរលាកសាច់ដុំទៀតផង។ 

ខាងក្រោមនេះគឺជាការផ្សំគ្រឿងសម្រាប់ទប់ស្កាត់ការឈឺសន្លាក់ និងរលាកសាច់ដុំដោយប្រើខ្ទឹមស៖

  • ខ្ទឹមស ៥កំប៉ឹសធំៗ
  • ខ្ទឹមបារាំងមួយចំហៀង
  • ស្លឹកប្រទាលកន្ទុយក្រពើមួយសន្លឹក
  • ក្រមួនឃ្មុំតូចមួយ
  • ប័រមួយស្លាបព្រាបាយ

របៀបធ្វើ៖

ចូរដំខ្ទឹមសទាំងអស់ និងខ្ទឹមបារាំងដូចគ្នា។ បន្ទាប់មកយកប្រទាលកន្ទុយក្រពើ និងក្រមួនឃ្មុំដាក់ចូលទៅក្នុងចានមួយ។ រួចចាក់ប័រចូលបន្ថែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បន្ទាប់មកយកគ្រឿងផ្សំទាំងអស់ដាក់ចូលគ្នាហើយដាំឲ្យពុះ។ ក្រោយពីពុះរួច ចូរយកឆ្នាំងចេញពីភ្លើង ហើយចាក់ចម្រាញយកតែទឹក ហើយទុកវាឲ្យត្រជាក់។ ចូរប្រើទឹកនេះមកលាបរឹតៗលើសន្លាក់ដែលកំពុងតែឈឺ ឬសាច់ដុំកំពុងតែឈឺនៅពេលយប់៕