Join with Health.com.kh on Telegram

ក្លិនជើងមិនល្អជាបញ្ហាគួរអោយរំខាន និងអាម៉ាសបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើរូបមន្តបែបធម្មជាតិកម្ចាត់ក្លិនជើងស្អុយមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងរូបមន្តទាំងនោះ ៖

១. ម្ស៉ៅ baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រាបាយ ក្នុងក្ដៅឧណ្ហៗចំនួន ១ លីត្រ។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។ ដើម្បីជាការប្រសើរ ចូររោយម្ស៉ៅ baking soda បន្តិចក្នុងស្បែកជើងមុនពេលអ្នកពាក់ចេញក្រៅដោយគ្មានស្រោមជើង។

២. ក្រូចឆ្មារ និងម្ស៉ៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែ ចូល។ កូរអោយសព្វ សឹមត្រាំជើងក្នុងល្បាយនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។

៣. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។

៤.​ ទឹកខ្ពុរមាត់

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកខ្ពុរមាត់មានផ្ទុកជាតិអាល់កុល។ កូរ​ឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មាននាទី ឬរហូតដល់ទឹកចុះត្រជាក់តែម្ដង។ វិធីនេះក្រៅពីជួយកម្ចាត់ក្លិនជើងមិនល្អហើយនោះ ក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលផងដែរ។

៥. តែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺកោសសំបកខ្ញី រួចហាន់វាជាចំណិត ឬដុំតូចៗ ហើយកិនកំទេច។ លាយខ្ញីដែលដំ ឬកិនហើយក្នុងទឹកក្ដៅ ១ ពែង ហើយទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទី ឬរហូតដល់ត្រជាក់សិន សឹមស្រងកាកខ្ញីចេញ រួចលាបទឹកខ្ញីលើជើងមុនពេលចូលគេង៕