មិនមែនគ្រប់អាហារទាំងអស់សុទ្ធតែត្រូវទុកក្នុងទូរទឹកកដើម្បីរក្សាគុណភាពឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្លាប់ដឹងទេថាអាហារអ្វីខ្លះដែលមិនគួររក្សាទុកក្នុងទូរទឹកកក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកក ៖
១. នំបុ័ង
សីតុណ្ហភាពក្នុងទូរទឹកកកនឹងធ្វើឱ្យនំប័ុងឆាប់ឡើងរឹងមិនទន់ឆ្ងាញ់។ ដើម្បីជាការប្រសើរចូររក្សាទុកតែអាហារណាដែលអ្នកមិនទទួលទានយូរជាង ៤ ថ្ងៃបានហើយក្នុងទូរទឹកកក។
២. ខ្ទឹមបារាំង
ចង់ឱ្យខ្ទឹមបារាំងនៅស្រស់ល្អ សូមទុកវានៅកន្លែងធម្មតាដែលមានខ្យល់ចេញចូលមិនមែនបិទជិតដូចទូរទឹកកកឡើយ។ ហើយក៏មិនត្រូវទុកខ្ទឹមបារាំងជាមួយដំឡូងបារាំងដែរ ក៏ព្រោះវាអាចបណ្ដាលឱ្យខ្ទឹមបារាំងឆាប់រលួយ។
៣. ទឹកម្ទេស
អ្នកមិនចាំបាច់រក្សាទុកទឹកម្ទេសក្នុងទូរទឹកកកដោយបារម្ភខ្លាចឆាប់ខូចនោះទេ ក៏ព្រោះមិនថាម៉ាកអ្វីក៏ដោយទឹកជ្រលក់នេះមិនងាយនឹងខូចគុណភាពឡើយ។
៤. ដំឡូងបារាំង
ដំឡូងបារាំងជាអាហារដែលពេញនិយមបំផុត មិនថា ចំហ៊ុយ ដុត ឫចៀនឡើយ ដូច្នេះភាគច្រើននៃពួកយើងតែងរក្សាទុកវាក្នុងទូទឹកកកសម្រាប់ពេលដែលត្រូវការ។ តាមពិតទៅអ្នកពុំចាំបាច់ធ្វើដូច្នេះឡើយ អ្នកគ្រាន់តែខ្ចប់វានៅក្នុងក្រដាសជាការស្រេច ហើយគុណភាពរបស់វានឹងអាចដល់៣សប្តាហ៍។ ផ្ទុយទៅវិញបើអ្នកទុកវាក្នុងទូទឹកកក ឫថង់ប្លាស្ទិក នឹងធ្វើឱ្យបាត់បង់រសជាតិ ឫធ្វើឱ្យបែកញើសឆាប់រលួយទៅវិញទេ។
៥. ខ្ទឹមស
ដោយមិនចាំបាច់ដាក់ក្នុងទូរទឹកកក ខ្ទឹមសអាចរក្សាគុណភាពល្អបានដល់ទៅ ២ ខែឯណោះ។
៦. កាហ្វេ
មិនថាជាកាហ្វេគ្រាប់ ឬកាហ្វេកិនរួចក៏ដោយ ស៊ីតុណ្ហភាពខ្ពស់អាចជះផលប៉ះពាល់ដល់រសជាតិនៃកាហ្វេ។ ដូច្នេះប្រសិនបើចង់ឱ្យកាហ្វេមានរសជាតិឆ្ងាញ់ចូលទុកវានៅក្នុងក្រឡបិទជិតជាការស្រេច៕