ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ក្រសួងសុខាភិបាលរាជធានីភ្នំពេញ បានប្រាករួចថា ក្នុងឆ្នាំនេះនឹងមានការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ហើយបច្ចុប្បន្នក៏កំពុងតែមានចំនួនអ្នកជំងឺគ្រុនឈាមយ៉ាងច្រើនកំពុងតែសម្រាកក្នុងមន្ទីរពេទ្យស្ទើរតែគ្រប់កន្លែងទាំងអស់ក្នុងប្រទេសយើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលយើងបារម្ភអំពីរឿងនេះគឺដោយសារតែមូលខ្លាញីតែម្តង ដែលជាប្រភពចម្លងដ៏ខ្លាំងមួយតាំងពីដើមមកម្លេស។ ជំងឺគ្រុនឈាមត្រូវបានសម្គាល់ដឹងតាមរយៈ ការឈឺសាច់ដុំ ក្តៅខ្លួន អស់កម្លាំង និងឈឺខ្លួន។ ការជាសះស្បើយពីជំងឺនេះក៏មិនមែនជារឿងងាយស្រួលដែរ។ ហេតុដូច្នេះហើយយើងគួរតែមានវិធានការការពារជំងឺនេះទើបជាការល្អ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះជំនាញ ៥យ៉ាងដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនពីជំងឺគ្រុនឈាមបាន៖
១. គេងក្នុងមុងជានិច្ច
- ចូរចំណាយលុយបន្តិចបន្តួចដើម្បីទិញមុងដើម្បីគេងព្រោះវាមិនជាថ្លៃប៉ុន្មានឡើយ
- យកល្អគួរតែទិញមុងណាដែលត្រូវនឹងចំនួនមនុស្សដែលត្រូវគេង ដោយធ្វើយ៉ាងណាកុំឲ្យតូចពេក ព្រោះបើតូចពេក មូសនៅតែអាចខាំបាននៅពេលគេងលក់ខណៈពេលដៃឬជើងប៉ះជើងមុងពេក
- ចូរព្យាយាមគេងក្នុងមុងទាំងយប់ និងថ្ងៃ ព្រោះជំងឺគ្រុនឈាមមិនមែនចម្លងតែពេលយប់ឡើយ
២. រក្សាធុងសំរាមក្នុងផ្ទះឲ្យស្អាតល្អ ឬបិទគម្របឲ្យបានជិតត្រឹមត្រូវ
ធុងសំរាមដែលចំហ ហើយមានមេរោគច្រើនគឺជាកន្លែងដែលទាក់ទាញសត្វមូសខ្លាំងណាស់ ហើយក៏ងាយនឹងធ្វើឲ្យអ្នកឆ្លងជំងឺដោយសារតែមូសខាំដែរ។ ការលាងសម្អាតធុងសម្រាមបានទៀងទាត់ ហើយដាក់វាផ្កាបឲ្យស្ងួតជានិច្ច នឹងអាចជួយការពារអ្នកពីជំងឺដោយសារតែមូសបាន។
៣. ស្លៀកពាក់ខោអាវជើងវែង ដៃវែង
ចាប់តាំងពីជើង និងប្រអប់ដៃគឺជាគោលដ៏ដ៏ងាយស្រួលក្នុងការខាំរបស់មូសមក មធ្យោបាយដ៏សាមញ្ញបំផុត និងមានប្រសិទ្ធភាពដើម្បីការពារខ្លួន គឺស្លៀកពាក់ខោអាវដៃវែង និងជើងវែង ជាការស្រេចហើយ។
៤. ប្រមូលចោលឲ្យអស់នូវអ្វីដែលជាប្រភពទឹកដក់
មូលហេតុធំបំផុតសម្រាប់មេរោគ និងមូសពងនោះគឺរដូវភ្លៀង ព្រោះទឹកភ្លៀងនឹងបង្កជាការដកទឹកគ្រប់កន្លែងនៃទីធ្លាអ្នករស់នៅ ហើយវាក៏ជាកន្លែងដែលមូសចូលចិត្តទម្លាក់ពងដើម្បីបង្កើតជាកូនចៅរបស់វាថែមទៀតដែរ។ ហេតុដូច្នេះហើយ វិធីបង្ការជំងឺគ្រុនឈាមដ៏ល្អនោះគឺ ត្រូវលុបបំបាត់ចោលឲ្យអស់នូវវត្ថុដែលអាចដក់ទឹកបានទាំងក្នុងផ្ទះ និងក្រៅផ្ទះ។
៥. ដាំរុក្ខជាតិសម្រាប់បណ្តេញមូស
ដើម Tulsi
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយទៀតក្នុងការបណ្តេញមូសកុំឲ្យមកជិត គឺការដាំរុក្ខជាតិដែលមានជំនាញក្នុងការបណ្តេញសត្វមូសកុំឲ្យមកជិត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រុក្ខជាតិទាំងនោះមានដូចជា Tulsi និងដើមស្លឹកគ្រៃជាដើម៕