ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការទទួលទានបន្លែ-ផ្លែឈើច្រើនអាចនឹងជួយសង្គ្រោះ មនុស្សពីការប្រឈមមុខនឹងការស្លាប់ដោយសារជំងឺបេះដូង ។
អ្នកស្រាវជ្រាវបានវិភាគទៅលើទិន្នន័យដែលបានមកពីមនុស្សមានអាយុចាប់ពី ៤០ ទៅ ៨៥ ឆ្នាំចំនួន ៣០០.០០០ នាក់មកពីប្រទេស ៨ នៅអឺរ៉ុបជិត ៨ ឆ្នាំកន្លះមកហើយ ។

ការអង្កេតបានអោយដឹងថា មានមនុស្សចំនួន ១.៦៣៦ នាក់បានស្លាប់ដោយសារជំងឺស្ទះ សរសៃឈាមបេះដូង ដែលជាជំងឺបណ្តាលអោយស្លាប់នាំមុខគេនៅក្នុងទ្វីបអឺរ៉ុប ។ ជំងឺនេះ ធ្វើអោយកាត់បន្ថយការហូរឈាមទៅចិញ្ចឹមបេះដូង ដែលជាហេតុធ្វើអោយចុកទ្រូង, ឈឺទ្រូងនិង គាំងបេះដូង ។
យោងទៅលើការសិក្សាស្រាវជ្រាវ, មនុស្សដែលបានទទួលទានបន្លែនិងផ្លែឈើយ៉ាងហោចណាស់ ៨ ចំណែក ក្នុងមួយថ្ងៃ គឺអាចមានអត្រាស្លាប់ដោយជំងឺស្ទះសរសៃឈាម បេះដូងចំនួន ២២ ភាគរយទាបជាងអ្នកដែលបានទទួលទានបន្លែនិងផ្លែឈើតិចជាង ៣ ចំណែកក្នុងមួយថ្ងៃ ។ មួយចំណែកនេះត្រូវបានគេសន្មត់ថាស្មើនឹង ៨០ ក្រាម ដែលប៉ុននឹង ផ្លែចេកតូចមួយផ្លែ, ផ្លែប៉ោមល្មមមួយ ឬក៏ការ៉ុតតូចមួយមើម ។
បន្ថែមពីនេះ, ការញ៉ាំតែ ២ ចំណែកនៃបន្លែនិងផ្លែឈើប៉ុណ្ណោះអាចនាំអោយកត្តាប្រឈមមុខ នឹងការស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូងត្រូវបានកាត់បន្ថយ ៤ ភាគរយ ។
លោក Francesca Crowe មកពីសាកលវិទ្យាល័យ Oxford បាននិយាយនៅក្នុងសារព័ត៌ មានចេញថ្មីៗនេះថា “មួយវិញទៀត, ការប្រឈមមុខទៅនឹងការស្លាប់សំរាប់អ្នកដែល ទទួលទានបន្លែនិងផ្លែឈើ ៥ ចំណែកក្នុងមួយថ្ងៃ នឹងទាបជាង ៤ ភាគរយនៃអ្នកដែលបាន ទទួលទានបន្លែនិងផ្លែឈើ ៤ ចំណែកក្នុងមួយថ្ងៃហើយវាក៏ដូចគ្នានេះដែរចំពោះ ការបរិភោករហូតដល់ ៨ ចំណែក ឬ ច្រើនជាងនេះ” ។
“ខ្លឹមសារចម្បងនៃការសិក្សានេះគឺ . . . អ្នកដែលចូលចិត្តទទួលទានបន្លែ-ផ្លែឈើ គឺមិនសូវ មានការប្រឈមមុខទៅនឹងការស្លាប់ដោយសារជំងឺស្ទះសរសៃរឈាមបេះដូងឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ, យើងត្រូវតែប្រុងប្រយ័ត្នពីការបកស្រាយនៃលទ្ធផលនេះ ពីព្រោះតែយើងមិនមានភាពច្បាស់លាស់ថាតើ ការបញ្ចូលគ្នារវាងបន្លែ និង ផ្លែឈើ សំរាប់អ្នកបរិភោគ ហើយនឹងការប្រឈមមុខទៅនឹងជំងឺស្ទះសរសៃរឈាមបេះដូងអាច បណ្តាលមកពីសមាសភាពនៃចំណីអាហារផ្សេងៗទៀត ឬ ក៏របៀបរបបរស់នៅទេ” ។
“ប្រសិនបើយើងអាចយល់ច្បាស់, យន្តការជីវសាស្ត្រដែលអាចជាដើមហេតុនៃការបញ្ចូល គ្នារវាងបន្លែ និង ផ្លែឈើ រួមទាំង ជំងឺស្ទះសរសៃរឈាមបេះ, ទាំងនោះគឺអាចកំណត់បាន ថាតើបន្លែ និង ផ្លែឈើមានការ ទាក់ទងគ្នាទៅនឹងជំងឺស្ទះសរសៃរឈាមបេះដូងឬក៏អត់ ៕