ជំងឺគ្រុនឈាមគឺជាជំងឺដែលអាចផ្តល់អោយអ្នកនូវគំនិតថាតើវាឈឺរបៀបណាដែលអាចមាន។ ជាទូទៅ ជំងឺនេះមិនកំពុងតែបាក់ឆ្អឹងនោះទេ ប៉ុន្តែវាអាចផ្តល់នូវអារម្មណ៍ដូចនោះដែរដោយសារតែវាមានការឈឺសន្លាក់ និងឈឺសាច់ដុំ។
ជាទូទៅ, រោគសញ្ញានៃជំងឺគ្រុនឈាមលេចឡើងពី៤ ទៅ៧ថ្ងៃក្រោយមនុស្សម្នាក់ត្រូវបានឆ្លង។ មនុស្សដែលត្រូវបានឆ្លងមួយចំនួនមិនមានរោគសញ្ញានោះទេ។ អ្នកខ្លះទៀតនឹងមានរោគសញ្ញានោះរយៈពេល៣ ទៅ១០ថ្ងៃមុននឹងមានអាការៈធូរស្រាល។

អ្នកដែលមានជំងឺគ្រុនឈាមអាចសម្គាល់បានដោយសញ្ញាខាងក្រោមនេះ៖
- គ្រុនក្តៅ
- ឈឺពីក្រោយភ្នែក និងសន្លាក់, សាច់ដុំ ឬឆ្អឹង
- ឈឺក្បាលខ្លាំង
- ឡើងកន្តួលក្រហម
- ហូរឈាមច្រមុះ ឬអញ្ចាញធ្មេញ
- ជាំដែលកើតមានយ៉ាងស្រួល
ជំងឺគ្រុនឈាមដែលមានការហូរឈាម
អ្នកដែលមានជំងឺគ្រុនឈាមដែលមានការហូរឈាមមានរោគសញ្ញាជាទៀងទាត់ក្នុងរយៈពេលពី២ថ្ងៃ ទៅ៧ថ្ងៃ។ ក្រោយពីគ្រុនក្តៅបានបាត់, ពួកគេអាចសម្គាល់បានដោយរោគសញ្ញាខាងក្រោមនេះ៖
- ចង្អោរ និងក្អួត
- ឈឺពោះខ្លាំង
- ពិបាកដកដង្ហើម
ប្រសិនបើជំងឺគ្រុនឈាមដែលមានការហូរឈាមមិនត្រូវបានព្យាបាលបានទាន់ពេលនោះទេ, អ្នកជំងឺនោះអាចមានការហូរឈាមធ្ងន់ធ្ងរ និងចុះសម្ពាធឈាម និងអាចបណ្តាលអោយស្លាប់បានផងដែរ៕