ពីមួយថ្ងៃទៅមួយថ្ងៃ មានប្រិយមិត្តជាច្រើនបានផ្ញើរសារមកកាន់គេហទំព័ររបស់យើងខ្ញុំយ៉ាងច្រើន។ ហើយអ្វីដែលជាចម្ងល់ជាញឹកញាប់ជាងគេនោះគឺទាក់ទងនឹងបញ្ហាផ្លូវភេទ។ ដើម្បីស្រាយចម្ងល់ដល់ប្រិយមិត្តម្នាក់ដែលបានសួរសំណួរមួយនេះ ខ្ញុំក៏សូមបកស្រាយអោយបានលំអិតបន្តិចទៅចោះ។

ចំពោះចម្លើយដែលត្រូវឆ្លើយនោះគឺវាអាស្រ័យទៅតាមកត្តាមួយចំនួនដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺទីតាំងដែលមេជីវិតឈ្មោលនោះតាំងនៅ។ បើសិ្ថតនៅលើកន្លែងដែលស្ងួតដូចជា សម្លៀកបំពាក់ ឬពូក មេជីវិតឈ្មោលនឹងស្លាប់កាលណាទឹកកាមទៅជាស្ងួតហើយ។ បើសិ្ថតនៅកន្លែងមានទឹកវិញដូចជា ទឹកក្តៅឧណ្ហៗ ឬទឹកក្តៅចេញពីក្បាលរ៉ូមីណេ មេជីវិតឈ្មោលទំនងជាអាចរស់នៅបានយូរ ព្រោះវាអាចរស់នៅក្នុងទឹកក្តៅឧណ្ហៗ និងមជ្ឈដ្ឋានដែលសើម ទោះបីជាយ៉ាងណាក៏ដោយ ឱកាសដែលមេជីវិតឈ្មោលរស់នៅក្នុងទឹកចេញពីក្បាលរ៉ូមីណេអាចរត់ចូលទៅក្នុងប្រដាប់ភេទស្ត្រី និងធ្វើអោយនាងមានផ្ទៃពោះបាននោះគឺតិចខ្លាំងណាស់។
នៅខាងក្នុងរាងកាយរបស់ស្ត្រីម្នាក់ មេជីវិតឈ្មោលអាចមានជីវិតរស់រហូតដល់ ៥ថ្ងៃឯណោះអាស្រ័យទោតាមស្ថានភាពជាច្រើនទៀត។ បើសិនជាអ្នករួមភេទមិនដោយមិនបានការពារមុនដៃគូរផ្ទុះបែកអូវុលពីរបីថ្ងៃ វានឹងមានឱកាសអាចមានផ្ទៃពោះបានហើយ។
ដូច្នេះចំពោះចម្ងល់ដែលថា ទឹកកាមប្រឡាក់ដៃ ហើយមិនបានលាងចេញ ព្រមទាំងយកទៅប៉ះនឹងទ្វាមាសក្រោយពីរួមភេទបាន ២ម៉ោងហើយ អាចបណ្តាលអោយមានផ្ទៃពោះ ឬក៏អត់នោះ គឺត្រូវសួរបន្ថែមទៀតថាទឹកកាមនោះស្ងួតហើយឬនៅ។ បើស្ងួតហើយគឺពិតជាមិនអាចបណ្តាលអោយមានផ្ទៃពោះឡើយ៕