ការសិក្សាដែលបានធ្វើឡើងដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Graz ប្រទេសអូទ្រីសមួយបានរកឃើញថា របបអាហារបួស អាចនាំអោយមាននិភ័យខ្ពស់នៃជំងឺមហារីក អាលែកស៊ី និងបញ្ហាសុខភាពផ្លូវចិត្ត។

អាហារបួស ជាទូទៅត្រូវបានកំណត់ដោយការប្រើប្រាស់អាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាប ការទទួលទានបន្លែ ផ្លែឈើ និងអង្ករសម្រូប។ ការសិក្សានេះបានអះអាងថា អាហារបួសទំនងជានាំអោយកើតរោគអាលែកស៊ីទ្វេដង និងអាចធ្វើអោយកើនឡើង ៥០% ចំពោះរោគគាំងបេះដូង និងជំងឺមហារីក បើប្រៀបធៀបជាមួយអ្នកដែលញ៉ាំសាច់។ ការសិក្សានេះបានរកឃើញថា ការបរិភោគអាហារបួស អាចបណ្តាលអោយមនុស្សមានសុខភាពមិនល្អ បើទោះបីជាពួកគេត្រូវបានគេរកឃើញថាមានទម្ងន់សមស្របជាមួយកំពស់ និងមានស្ថានភាពសេដ្ឋកិច្ចសង្គមខ្ពស់ជាងអ្នកដែលបានបរិភោគសាច់ក៏ដោយ។
ការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ក៏តិចផងដែរ ចំពោះអ្នកញ៉ាំអាហារបួស។
ការសិក្សានេះ គឺមិនមានការសង្ស័យពីបញ្ហាធ្ងន់ធ្ងរនៃហានិភ័យសុខភាព ដែលទាក់ទងនឹងការបរិភោគសាច់ក្រហមនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ការសិក្សាបន្ទាប់នឹងត្រូវតែរកអោយឃើញពីបញ្ហាទាំងនេះ។ អ្នកស្រាវជ្រាវបានថ្លែងថា “មនុស្សពេញវ័យជនជាតិអូទ្រីសដែលបានញ៉ាំអាហារបួស មានសុខភាពមិនសូវល្អ (នៅក្នុងលក្ខខណ្ឌនៃការកើតជំងឺមហារីក អាលែកស៊ី និងជំងឺសុខភាពផ្លូវចិត្ត) មានគុណភាពនៃជីវិតទាប ហើយក៏តម្រូវអោយមានការព្យាបាលបន្ថែមទៀត។ គេត្រូវការបន្តកម្មវិធីសុខភាពសាធារណៈដ៏ខ្លាំងក្លាសម្រាប់ប្រទេសអូទ្រីសត្រូវ នៅក្នុងគោលបំណង ដើម្បីកាត់បន្ថយហានិភ័យសុខភាពដោយសារតែកត្តាអាហារូបត្ថម្ភ”។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានបញ្ជាក់ថា របបអាហារដែលនាំអោយមានសុខភាពល្អ ដែលរួមមានផ្លែឈើ និងបន្លែច្រើនអាចជួយបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដែលរួមមានជំងឺមហារីកជាដើម៕