ជំងឺបេះដូងគឺជាជំងឺដែលសម្លាប់មនុស្សច្រើនបំផុត ហើយក៏បានកើតឡើងទូទាំងពិភពលោកនេះផងដែរ ដូច្នេះ មនុស្សយើងតែងតែស្វះស្វែងរកមធ្យោបាយដើម្បីធ្វើយ៉ាងណាអោយបេះដូងមានសុខភាពល្អ និងការពារកត្តាទាំងឡាយណាដែលនាំអោយកើតជាជំងឺក្រិនរឹងសរសៃឈាម, ជំងឺគាំងបេះដូង, កំណកក្នុងសរសៃឈាម, ជំងឺបេះដូង-សរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ផ្លែអូលីវមានឥទ្ធិពលជាប្រភេទខ្លាញ់ Monounsaturated Fat ដែលមានឈ្មោះថា Oleic Acid ព្រមទាំងមានទំនាក់ទំនងជួយបង្ការកុំអោយមានជំងឺបេះដូងទៀតផង។ ប្រេងរបស់ផ្លែអូលីវគឺជារបស់ដែលសារធាតុ Oleic Acid តាំងនៅ ហើយវាមានតួនាទីបន្ថយសម្ពាធឈាម ដែលអាចកាត់បន្ថយឱកាសនៃការកើតជាផលវិបាកជំងឺបេះដូង-សរសៃឈាម និងស្ត្រេសទូទៅក្នុងប្រព័ន្ធរាងកាយ។