ការដេកគឺជារឿងសំខាន់ចំពោះសុខភាពដូចរបបអាហារដែលផ្តល់សុខភាព និងការហាត់ប្រាណទៀងទាត់ដែរ។ មិនខ្វល់ថាអ្នកដេកមិនលក់ដោយសារហេតុអ្វីនោះទេ វាសុទ្ធតែអាចប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកដែលដេកមិនលក់ច្រើនតែមានជីវិតរស់នៅមិនសូវល្អដូចអ្នកដែលដេកបានគ្រប់គ្រាន់ឡើយ។

ផលវិបាកនៃការដេកមិនលក់មានដូចជា៖
• បំពេញមុខងារនៅកន្លែងធ្វើការ ឬសាលាមិនបានល្អ
• មានប្រតិកម្មយឺតខណៈពេលកំពុងបើកបរ និងប្រឈមមុខកាន់តែខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍។
• មានបញ្ហាផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬថប់អារម្មណ៍មិនធម្មតា
• ធាត់ជ្រុល
• មុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ
• ប្រឈមកាន់តែខ្លាំងនឹងជំងឺរយៈពេលយូរ និងធ្ងន់ធ្ងរដូចជា លើសសម្ពាធឈាម, ជំងឺបេះដូង និងទឹកនោមផ្អែម។