ប្រសិនបើអ្នកមានជំងឺផ្តាសាយ, ការណែនាំមួយចំនួនអាចជួយអ្នកអោយជាសះស្បើយ និងចៀសវាងការចម្លងមេរោគផ្តាសាយទៅអ្នកដទៃ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (U.S. Centers for Disease Control and Prevention) បានណែនាំដូចខាងក្រោមៈ

- នៅពេលដែលអ្នកឈឺ, សូមនៅផ្ទះ។ សូមកុំទៅធ្វើការ ឬទៅសាលារៀន
- ជៀសវាងការទាក់ទងគ្នាជិតស្និទ្ធទៅអ្នកដទៃ
- គ្រប់ពេលដែលអ្នកក្អក ឬកណ្តាស, ខ្ទប់មាត់ និងច្រមុះ
ក្រោយពីខ្ទប់មុខរបស់អ្នកពេលក្អក ឬកណ្តាស, សូមលាងដៃរបស់អ្នកចេញ៕