ទោះបីវាមិនមែនជារឿងទូទៅក៏ដោយ, មនុស្សមួយចំនួនរកឃើញថា ពួកគេហាក់ដូចជាក្អកខ្លាំងជាធម្មតាបន្ទាប់ពីពួកគេឈប់ជក់បារី។ ជាទូទៅ ការក្អកកើតមានមួយរយៈប៉ុណ្ណោះ ហើយវាអាចជាសញ្ញាដែលខ្លួនរបស់អ្នកកំពុងតែជារសះស្បើយ។

ហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាក្អកខ្លាំងជាធម្មតាបន្ទាប់ពីឈប់ជក់បារីនោះ គឺមិនទាន់ដឹងច្បាស់នោះទេ។ ការពន្យល់មួយគឺថា នៅពេលដែលសួតជាសះស្បើយ, រោមឆ្មារៗនោះចាប់ផ្តើមធ្វើការឡើងវិញ។ នៅពេលដែលរោមឆ្មារនោះមានបំណងដើម្បីសម្អាតម៉ូលេគុលតូចៗដែលបានស្រូបចូល, វាអាចនាំអោយមានការក្អក។ ដើម្បីបន្ថយការក្អកក្នុងពេលនោះ, សូមសាកល្បងក្រេបទឹកបន្តិច។

ប្រសិនបើការក្អកនៅមានដដែលលើសពី៨សប្តាហ៍ ឬប្រសិនបើការក្អកគួបផ្សំនឹងការមានស្លេស ឬឈាម ឬរំខានដល់ដំណេករបស់អ្នក, សូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលចំពោះមូលហេតុធ្ងន់ធ្ងរដែលបង្កអោយក្អកនេះ៕