ប្រសិនបើអ្នកចង់ទទួលបានជីវិតសិចដ៏ប្រសើរ, អាហារដែលអ្នកញ៉ាំអាចជម្រុញនូវដំណើរការសិចរបស់អ្នកបាន។ វាមិនមានអ្វីល្អជាងភាពរ៉ូមេនទិច, ការញ៉ាំអាហារពេលល្ងាចនៅផ្ទះនោះ។ ជេនីហ្វ័រ ប៊ឺរម៉េន (Jennifer R. Berman) បាននិយាយថា វាមានការបង្ហាញថា វីតាមីន និងសារជាតិមួយចំនួននៅក្នុងអាហារអាចជម្រុញមុខងារផ្លូវភេទបាន។

ខាងក្រោមនេះជាអាហារដែលផ្តល់នូវភាពប្រសើរឡើងដល់ការរួមភេទរបស់អ្នកៈ
ផ្លែប័រ
មូលហេតុវិទ្យាសាស្ត្រដែលហេតុអ្វីផ្លែប័រផ្តល់នូវចំណង់តណ្ហានោះ គឺថាវាសំបូរទៅដោយខ្លាញ់មិនឆ្អែត និងខ្លាញ់ឆ្អែតតិច, ដែលនេះវាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបេះដូង និងសរសៃឈាមអារទែរបស់អ្នក។ ជាការពិត, អ្វីដែលធ្វើអោយបេះដូងលោតបានខ្លាំង គឺសុទ្ធសឹងជារឿងដែលជួយដល់លំហូរឈាមរត់ទៅកាន់គ្រប់កន្លែង, ដូចនេះ បុរសដែលមានជំងឺបេះដូងហាក់ដូចជាទទួលរងនឹងការមិនឡើងរឹងនៃលិង្គដល់ទៅទ្វេដង។

គ្រាប់អាល់ម៉ុន
អាល់ម៉ុនត្រូវបានគេអះអាងជាយូរមកហើយថា វាបង្កើននូវតណ្ហា, ភ្ញោចដល់ចំណង់ផផ្លូវ និងជួយអោយមានកូនផងដែរ។ ដូចទៅនឹងទំពាំងបារាំងដែរ, អាល់ម៉ុនគឺជាអាហារសំបូរទៅដល់សារធាតុរ៉ែជាច្រើនដែលមានសារៈសំខាន់ក្នុងសុខភាពផ្លូវភេទ និងបន្តពូជ។ សារធាតុរ៉ែទាំងនោះរួមមាន ជាតិស័ង្កសី, សេលេនីញ៉ូម និងវីតាមីន E ជាដើម។ ប៊ឺរម៉េនបាននិយាយថា ស័ង្កសីជួយជម្រុញនូវចំណង់ផ្លូវភេទ។ យើងមិនយល់ច្បាស់នោះទេពីចលនការដែលនៅពីក្រោយវា ប៉ុន្តែយើងដឹងថា វាផ្តល់នូវប្រសិទ្ធភាពក្នុងចំនង់ផ្លូវភេទ។
ផ្លែស្តប៊ឺរី
ពណ៌ក្រហមត្រូវបានគេដឹងថាជួយជម្រុញនូវភ្លើងតណ្ហា។ នៅក្នុងការស្រាវជ្រាវមួយបានរកឃើញថា បុរសរកឃើញស្ត្រីដែលមានភាពសិចស៊ីប្រសិនបើពួកគេស្លៀកសម្លៀកបំពាក់ពណ៌ក្រហម។ ផ្លែស្តប៊ឺរីក៏ជាប្រភពពិសេសនៃអាស៊ីតហ្វូលីក ដែលជាវីតាមីន B ដែលជួយការពារភាពមិនប្រក្រតីនៃកូនចំពោះស្ត្រី និងអាចបង្កើនចំនួនមេជីវិតឈ្មោលចំពោះបុរស។

អាហារសមុទ្រ
ទោះបីជាអន្ធិល និងរអិលយ៉ាងណាក៏ដោយ, ងាវសមុទ្រ (អ៉យស្ទ័រ) អាចជាអ្នកផ្តល់ចំណង់តណ្ហាខ្លាំងបំផុត។ វាក៏ជាប្រភពមួយនៃជាតិស័ង្កសីដែលជម្រុញដល់ចំនង់ផ្លូវភេទផងដែរ។ ប៉ុន្តែប្រភេទនៃអាហារសមុទ្រដទៃទៀត ក៏អាចជម្រុញដល់ចំណង់តណ្ហាផងដែរ។ ខ្លាញ់ត្រីគឺសំខាន់សម្រាប់សុខភាពបេះដូង។
ដើមអារុយហ្គុយឡា (Arugula)
ដើមអារុយហ្គុយឡាត្រូវបានគេគិតថាជារុក្ខជាតិជួយដល់ការរួមភេទ។ សព្វថ្ងៃ, ការស្រាវជ្រាវបានបង្ហាញថា រុក្ខជាតិនេះមានសារៈសំខាន់សម្រាប់សុខភាពផ្លូវភេទដោយសារតែពួកវាជួយរារាំងដល់ការស្រូបសារជាតិដែលអវិជ្ជមានដល់ចំណង់ផ្លូវភេទ។
ផ្លែក្រូច
ផ្លែប្រភេទនេះគឺសំបូរទៅដោយអ្នកប្រឆាំងនឹងអុកស៊ីតកម្ម, វីតាមីន C និងអាស៊ីតហ្វូលីក ដែលសារជាតិទាំងនេះសុទ្ធសឹងជាសារជាតិសំខាន់សម្រាប់សុខភាពបន្តពូជរបស់បុរស៕